នេហេ‌មា 2:12-13

នេហេ‌មា 2:12-13 ពគប

រួច​ខ្ញុំ នឹង​អ្នក​ខ្លះ​ឯ​ទៀត​ក៏​ក្រោក​ឡើង​ជា​មួយ​គ្នា​នៅ​ពេល​យប់ តែ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង ពី​ការ​ដែល​ព្រះ​នៃ​ខ្ញុំ ទ្រង់​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​សំរាប់​ក្រុង​យេរូ‌សាឡិម​ឡើយ ក៏​គ្មាន​សត្វ​ណា​នៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ លើក​តែ​សត្វ​មួយ​ដែល​ខ្ញុំ​ជិះ​ប៉ុណ្ណោះ ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​យប់ តាម​ទ្វារ​ច្រក​ភ្នំ ដំរង់​ទៅ​ឯ​អណ្តូង​នាគ ដល់​ទ្វារ​សំរាម ពិនិត្យ​មើល​កំផែង​ក្រុង​យេរូ‌សាឡិម ដែល​បាក់​បែក នឹង​ទ្វារ​ទាំង​ប៉ុន្មាន​ដែល​ឆេះ​ហើយ

អាន នេហេ‌មា 2