ម៉ាកុស 1:3-4
ម៉ាកុស 1:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានសំឡេងមនុស្សម្នាក់កំពុងស្រែកនៅទីរហោស្ថាន ថា "ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយព្រះអង្គ"» ។ លោកយ៉ូហាន ជាអ្នកធ្វើពិធីជ្រមុជទឹក បានលេចមកនៅទីរហោស្ថាន លោកប្រកាសប្រាប់ពីពិធីជ្រមុជខាងការប្រែចិត្ត ដើម្បីទទួលការអត់ទោសឲ្យរួចពីបាប។
ម៉ាកុស 1:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានសំឡេងបុរសម្នាក់ស្រែកនៅវាលរហោស្ថាន ថា “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ”» ។ ពេលនោះ លោកយ៉ូហានមកដល់ ស្របតាមបទគម្ពីរនេះមែន ហើយធ្វើពិធីជ្រមុជទឹក*នៅវាលរហោស្ថាន។ លោកប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប។
ម៉ាកុស 1:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
«មានសំឡេងនៃមនុស្សម្នាក់កំពុងតែស្រែកនៅទីរហោស្ថានថា ឲ្យរៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ»។ ឯយ៉ូហាន ជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក នៅទីរហោស្ថាន ក៏មកដល់ គាត់ប្រកាសប្រាប់ ពីបុណ្យជ្រមុជខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប