មីកា 5:7
មីកា 5:7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ សំណល់នៃពួកយ៉ាកុប នឹងនៅកណ្ដាលសាសន៍ជាច្រើន ដូចជាទឹកសន្សើមមកពីព្រះយេហូវ៉ា ហើយដូចទឹកភ្លៀងរ៉ុយៗនៅលើស្មៅ ដែលមិនរង់ចាំមនុស្ស ក៏មិនសង្ឃឹមដល់មនុស្សជាតិដែរ។
មីកា 5:7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។ ពេលសិង្ហដើរកាត់ វាជាន់កម្ទេច និងហែកស៊ី ដោយឥតមាននរណាម្នាក់អាចរំដោះ ឲ្យរួចបានឡើយ។
មីកា 5:7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយសំណល់នៃពួកយ៉ាកុបនឹងនៅកណ្តាលប្រទេសដទៃ គឺនៅក្នុងសាសន៍ផ្សេងៗជាច្រើន ដូចជាសិង្ហនៅកណ្តាលពួកសត្វព្រៃ គឺដូចជាសិង្ហស្ទាវ នៅកណ្តាលហ្វូងចៀមជាសត្វដែលកាលណាដើរកាត់កណ្តាលហ្វូង នោះក៏ជាន់ឈ្លីហើយហែកហួរ ឥតមានអ្នកណាសំរាប់នឹងជួយឲ្យរួចឡើយ