ម៉ាថាយ 22:8-10
ម៉ាថាយ 22:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា "ពិធីមង្គលការបានរៀបចំរួចហើយ តែពួកអ្នកដែលយើងបានអញ្ជើញទាំងនោះ មិនស័ក្ដិសមនឹងចូលរួមទេ។ ដូច្នេះ ចូរទៅតាមផ្លូវប្រសព្វ ហើយអញ្ជើញមនុស្សគ្រប់គ្នាដែលអ្នកឃើញ ឲ្យមកចូលរួមពិធីមង្គលការនេះ"។ រាជបម្រើទាំងនោះក៏ចេញទៅតាមផ្លូវ ហើយប្រមូលអស់អ្នកដែលគេបានឃើញទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ ដូច្នេះរោងការក៏មានភ្ញៀវពេញ។
ម៉ាថាយ 22:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា: “យើងបានរៀបចំពិធីមង្គលការរួចស្រេចហើយ ប៉ុន្តែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។ ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប ឲ្យមកជប់លៀង”។ ពួករាជបម្រើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។
ម៉ាថាយ 22:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់មានបន្ទូលទៅពួកមហាតលិកថា ការបានរៀបចំជាស្រេច តែពួកភ្ញៀវមិនគួរនឹងមកបរិភោគទេ ដូច្នេះ ចូរទៅឯផ្លូវប្រសព្វ អញ្ជើញអស់អ្នកណាដែលប្រទះឃើញ ឲ្យគេមកបរិភោគវិញ មហាតលិកទាំងនោះក៏ចេញទៅតាមផ្លូវ ប្រមូលអស់អ្នកណាដែលប្រទះឃើញ ទាំងអាក្រក់ ទាំងល្អមក នោះរោងការមានភ្ញៀវពេញព្រៀប