ម៉ាថាយ 22:10-14

ម៉ាថាយ 22:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រាជ​បម្រើ​ទាំង​នោះ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ហើយ​ប្រមូល​អស់​អ្នក​ដែល​គេ​បាន​ឃើញ​ទាំង​ប៉ុន្មាន​មក ទាំង​អាក្រក់​ទាំង​ល្អ ដូច្នេះ​រោងការ​ក៏​មាន​ភ្ញៀវ​ពេញ។ ប៉ុន្តែ ពេល​ស្តេច​យាង​ចូល​ទៅ​ទត​មើល​ភ្ញៀវ ទ្រង់​ឃើញ​បុរស​ម្នាក់​នៅ​ទី​នោះ ដែល​មិន​បាន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​មង្គលការ ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា "សម្លាញ់​អើយ! ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ដោយ​មិន​ស្លៀក​ពាក់​សម្លៀក‌បំពាក់​សម្រាប់​ពិធី​មង្គលការ​ដូច្នេះ?" បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។ ពេល​នោះ ស្ដេច​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា "ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ ហើយ​យក​វា​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។" ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ»។

ចែក​រំលែក
អាន ម៉ាថាយ 22

ម៉ាថាយ 22:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​រាជ​បម្រើ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​មនុស្ស‌ម្នា ដែល​គេ​បាន​ជួប​ទាំង​ប៉ុន្មាន​មក ទាំង​អាក្រក់ ទាំង​ល្អ។ ពេល​នោះ មាន​ភ្ញៀវ​ពេញ​រោង​ការ។ ព្រះ‌រាជា​យាង​ចូល​មក​មើល​ភ្ញៀវ​នៅ​ក្នុង​រោង​ការ ទត​ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​មិន​ត្រូវ​នឹង​របៀប​ពិធី​ការ ព្រះរាជា​ក៏​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា “សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​មង្គល‌ការ​ដូច្នេះ” បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។ ព្រះ‌រាជា​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា “ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ សែង​យក​ទៅ​ចោល​នៅ​ទី‌ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​មនុស្ស​ទាំង​អស់ តែ​ព្រះអង្គ​ជ្រើស​រើស​យក​បាន​ចំនួន​តិច​ទេ»។

ចែក​រំលែក
អាន ម៉ាថាយ 22

ម៉ាថាយ 22:10-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មហា‌តលិក​ទាំង​នោះ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ទាំង​អាក្រក់ ទាំង​ល្អ​មក នោះ​រោង​ការ​មាន​ភ្ញៀវ​ពេញ​ព្រៀប ស្តេច​ក៏​យាង​ចូល​ទៅ​ទត​មើល​ពួក​ភ្ញៀវ ទ្រង់​ឃើញ​មាន​មនុស្ស​ម្នាក់​នៅ​ទី​នោះ ដែល​មិន​បាន​ពាក់​អាវ​ផាយ ក៏​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា សំឡាញ់​អើយ ដូច​ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ឥត​ពាក់​អាវ​ផាយ​ដូច្នេះ អ្នក​នោះ​រក​ឆ្លើយ​អ្វី​មិន​បាន​ឡើយ ទើប​ទ្រង់​បង្គាប់​ទៅ​ពួក​មហា‌តលិក​ថា ចូរ​ចង​ជើង​ចង​ដៃ​វា​បោះ​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 22