ម៉ាថាយ 22:1-4

ម៉ាថាយ 22:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​ស្តេច​មួយ​អង្គ ដែល​រៀបចំ​ពិធី​មង្គលការ​ឲ្យ​ព្រះ‌រាជ​បុត្រា។ ទ្រង់​បាន​ចាត់​ពួក​រាជ​បម្រើ​ឲ្យ​ទៅ​ហៅ​ពួក​ភ្ញៀវ ដែល​ទ្រង់​បាន​អញ្ជើញ​មក​ក្នុង​ពិធី​មង្គលការ​នោះ ប៉ុន្តែ គេ​មិន​ព្រម​មក​ទេ។ ទ្រង់​ក៏​ចាត់​ពួក​រាជ​បម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ ដោយ​មាន​រាជ‌ឱង្ការ​ថា "ចូរ​ប្រាប់​អស់​អ្នក​ដែល​យើង​បាន​អញ្ជើញ​ថា មើល៍ យើង​បាន​រៀបចំ​ភោជ‌នាហារ​របស់​យើង​រួច​រាល់​ហើយ គេ​បាន​សម្លាប់​គោ និង​សត្វ​បំប៉ន​ធាត់ៗ ហើយ​អ្វីៗ​ក៏​រួច​រាល់​អស់​ដែរ សូម​អញ្ជើញ​មក​ពិធី​មង្គលការ​នេះ​ចុះ"

ចែក​រំលែក
អាន ម៉ាថាយ 22

ម៉ាថាយ 22:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖ «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​រៀប​វិវាហ‌មង្គល​ការ​ព្រះ‌រាជ​បុត្រ។ ព្រះ‌រាជា​ចាត់​រាជ​បម្រើ​ឲ្យ​ទៅ​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ក្នុង​ឱកាស​មង្គល​ការ​នោះ តែ​គ្មាន​នរណា​មក​សោះ។ ព្រះអង្គ​ចាត់​រាជ​បម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ​ជម្រាប​ភ្ញៀវ​ថា: “យើង​បាន​រៀបចំ​ភោជនា‌ហារ​សម្រាប់​ជប់‌លៀង គឺ​បាន​សម្លាប់​គោ និង​សម្លាប់​សត្វ​ដែល​បាន​បំប៉ន​នោះ​រួច​រាល់​អស់​ហើយ សូម​អញ្ជើញ​មក​ពិសា​ការ!”។

ចែក​រំលែក
អាន ម៉ាថាយ 22

ម៉ាថាយ 22:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ទៅ​គេ​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​រៀប​វិវាហ‌មង្គល​ឲ្យ​ព្រះ‌រាជ‌បុត្រា ទ្រង់​ចាត់​ពួក​មហា‌តលិក​ឲ្យ​ទៅ​ហៅ​ពួក​ភ្ញៀវ ដែល​ទ្រង់​បាន​អញ្ជើញ​មក​ក្នុង​មង្គល‌ការ​នោះ ប៉ុន្តែ អ្នក​ទាំង​នោះ​មិន​ព្រម​មក​ទេ ទ្រង់​ក៏​ចាត់​ពួក​មហា‌តលិក​ឯ​ទៀត​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ឯង​ប្រាប់​ពួក​ភ្ញៀវ​ថា ឥឡូវ គ្រឿង​ជប់‌លៀង​បាន​រៀប​ជា​ស្រេច​ហើយ គេ​បាន​សំឡាប់​គោ នឹង​សត្វ​បំប៉ន​យ៉ាង​ធាត់ៗ ហើយ​ក៏​រៀបចំ​គ្រប់​ទាំង​អស់​រួច​ជា​ស្រេច ចូរ​មក​បរិភោគ​ការ​ចុះ

ចែក​រំលែក
អាន ម៉ាថាយ 22