ម៉ាថាយ 17:22-23
ម៉ាថាយ 17:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកសិស្សកំពុងនៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងដៃរបស់មនុស្ស គេនឹងសម្លាប់លោក ហើយនៅថ្ងៃទីបី លោកនឹងរស់ឡើងវិញ»។ ពេលនោះ ពួកសិស្សព្រួយចិត្តជាខ្លាំង។
ម៉ាថាយ 17:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពួកសិស្ស*នៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។ គេនឹងសម្លាប់លោក ប៉ុន្តែ នៅថ្ងៃទីបី លោកនឹងមានជីវិតរស់ឡើងវិញ»។ ឮដូច្នោះ ពួកសិស្ស*ព្រួយចិត្តជាខ្លាំង។
ម៉ាថាយ 17:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគង់នៅស្រុកកាលីឡេ នោះព្រះយេស៊ូវមានបន្ទូលទៅពួកសិស្សថា បន្តិចទៀត កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្ស គេនឹងសំឡាប់លោក ហើយ៣ថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ នោះពួកសិស្សកើតមានសេចក្ដីព្រួយជាខ្លាំង។