លូកា 23:44-45 - Compare All Versions

លូកា 23:44-45 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​មាន​ងងឹត គ្រប​ពេញ​លើ​ផែនដី រហូត​ដល់​ម៉ោង​បី​រសៀល ថ្ងៃ​ត្រឡប់​ទៅ​ងងឹត ហើយ​វាំង‌នន​ក្នុង​ព្រះ‌វិហារ ក៏​រហែក​ជា​ពីរ ចំ​ពាក់​កណ្តាល។

ចែក​រំលែក
លូកា 23 គកស១៦

លូកា 23:44-45 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់ ផែនដី​ទាំង​មូល​ងងឹត​សូន្យ​រហូត​ដល់​ម៉ោង​បី​រសៀល ព្រះ‌អាទិត្យ​បាត់​រស្មី វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ ចំ​ពាក់​កណ្ដាល។

ចែក​រំលែក
លូកា 23 គខប

លូកា 23:44-45 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​កើត​មាន​ងងឹត នៅ​គ្រប​ពេញ​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល ថ្ងៃ​ត្រឡប់​ទៅ​ជា​ងងឹត ហើយ​វាំង‌នន​ក្នុង​ព្រះ‌វិហារ ក៏​រហែក​ចំ​ពាក់​កណ្តាល

ចែក​រំលែក
លូកា 23 ពគប