លូកា 23:20-24

លូកា 23:20-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ពីឡាត់​ចង់​លែង​ព្រះ‌យេស៊ូវ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត។ ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​វា ឆ្កាង​វា​ទៅ»។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គម្រប់​បី​ដង​ថា៖ «តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ឡើយ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​គាត់​ទៅ»។ ប៉ុន្តែ គេ​ស្រែក​ទទូច​កាន់​តែ​ខ្លាំង ទាំង​សុំ​ឲ្យ​ឆ្កាង​ព្រះ‌អង្គ ហើយ​សម្រែក​របស់​អ្នក​ទាំង​នោះ និង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ។ លោក​ពីឡាត់​ក៏​សម្រេច​តាម​ការ​ទាម​ទារ​របស់​គេ។

ចែក​រំលែក
អាន លូកា 23

លូកា 23:20-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះ‌យេស៊ូ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។ ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាម‌ទារ​ឲ្យ​ឆ្កាង​ព្រះ‌យេស៊ូ សម្រែក​របស់​គេ​មាន​ប្រៀប​ជាង។ លោក​ពីឡាត​ក៏​យល់​ព្រម​តាម​ពាក្យ​ទាម‌ទារ​របស់​ពួក​គេ

ចែក​រំលែក
អាន លូកា 23