លូកា 2:1-5

លូកា 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​មួយ​ច្បាប់ ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែនដី​បាន​ចុះ​បញ្ជី។ ការ​ចុះ​បញ្ជី​មុន​ដំបូង​នេះ ធ្វើ​ឡើង​នៅ​ពេល​លោក​គីរេ‌នាស​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​ស៊ីរី។ មនុស្ស​ទាំង​អស់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន ដើម្បី​ចុះ​បញ្ជី។ រីឯ​យ៉ូសែប ក៏​ធ្វើ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលីឡេ ឡើង​ទៅ​ស្រុក​យូដា ដល់​ក្រុង​របស់​ព្រះ‌បាទ​ដាវីឌ ឈ្មោះ​បេថ្លេហិម ព្រោះ​គាត់​ជា​រាជ‌វង្ស និង​ជា​ព្រះ‌ញាតិ​ព្រះ‌បាទ​ដាវីឌ ដើម្បី​ចុះ​បញ្ជី​ជា​មួយ​ម៉ារា ជា​គូ​ដណ្តឹង​ដែល​មាន​គភ៌​នោះ។

ចែក​រំលែក
អាន លូកា 2

លូកា 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​អូគូស្ដ មាន​ព្រះ‌រាជ​បញ្ជា​ឲ្យ​ជំរឿន​ចំនួន​ប្រជា‌ជន​ទាំង​អស់ ក្នុង​ចក្រភព​រ៉ូម៉ាំង​ទាំង​មូល។ ការ​ជំរឿន​ប្រជា‌ជន​លើក​ដំបូង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល ដែល​លោក​គីរេ‌នាស​ធ្វើ​ជា​ទេសា‌ភិបាល នៅ​ស្រុក​ស៊ីរី។ អ្នក​ស្រុក​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន។ រីឯ​លោក​យ៉ូសែប​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រោះ​លោក​ជា​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ។ លោក​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​នាង​ម៉ារី ជា​គូ​ដណ្ដឹង​ដែល​មាន​ផ្ទៃ​ពោះ។

ចែក​រំលែក
អាន លូកា 2

លូកា 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែន‌ដី​បាន​ចុះ​បញ្ចី បញ្ជី​មុន​ដំបូង​នោះ បាន​ធ្វើ​នៅ​វេលា​ដែល​លោក​គីរេ‌នាស ធ្វើ​ជា​ចៅហ្វាយ​នៅ​ស្រុក​ស៊ីរី មនុស្ស​ទាំង​អស់​ក៏​ទៅ​ឯ​ស្រុក​កំណើត​រៀង​ខ្លួន ដើម្បី​ចុះ​បញ្ជី ឯ​យ៉ូសែប គាត់​ក៏​ចេញ​ពី​ណា‌សារ៉ែត ស្រុក​កាលី‌ឡេ ឡើង​ទៅ​ឯ​ស្រុក​យូដា ដល់​ក្រុង​របស់​ហ្លួង​ដាវីឌ​ដែល​ឈ្មោះ​ថា បេថ្លេ‌ហិម ពី​ព្រោះ​គាត់​ជា​ព្រះ‌វង្ស ហើយ​ជា​ព្រះ‌ញាតិ​នឹង​ហ្លួង​ដាវីឌ​ដែរ ដើម្បី​នឹង​ចុះ​បញ្ជី​ជា​មួយ​នឹង​ម៉ារា ដែល​បាន​បំរុង​ទុក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់ ដែល​នាង​មាន​គភ៌​នោះ

ចែក​រំលែក
អាន លូកា 2