លូកា 1:3-4
លូកា 1:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនោះ បានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរតាមលំដាប់ផ្ញើមកជូនលោក ឱព្រះតេជគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ ដើម្បីឲ្យលោកបានជ្រាបពីសេចក្តីពិតនៃអស់ទាំងសេចក្តីដែលគេបានបង្រៀនលោក។
លូកា 1:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុកតាមលំដាប់លំដោយ ផ្ញើមកជូនលោក។ ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឲ្យលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។
លូកា 1:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះបានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរផ្ញើមកជូនលោកដោយលំដាប់ដែរ ឱព្រះតេជព្រះគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យពីរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ ដើម្បីឲ្យលោកបានជ្រាបពីសេចក្ដីពិតនៃអស់ទាំងសេចក្ដី ដែលគេបានបង្រៀនលោក។