លូកា 1:14-18

លូកា 1:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​នឹង​មាន​ចិត្ត​រីក‌រាយ និង​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អបអរ‌សាទរ​កំណើត​របស់​កូន​នោះ ដ្បិត​កូន​នោះ​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់។ កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ទេ កូន​នោះ​នឹង​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​ពី​ផ្ទៃ​ម្តាយ​មក ។ កូន​នោះ​នឹង​បង្វែរ​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។ កូន​នោះ​នឹង​នាំ​មុខ​ព្រះ‌អង្គ ដោយ​វិញ្ញាណ និង​អំណាច​របស់​លោក​អេលី‌យ៉ា ដើម្បី​បំបែរ​ចិត្ត​ឪពុក​មក​រក​កូន និង​ពួក​ចចេស​មក​រក​ប្រាជ្ញា​របស់​មនុស្ស​សុចរិត ហើយ​រៀបចំ​ប្រជា‌រាស្រ្ត​មួយ​ជា​ស្រេច ទុក​សម្រាប់​ព្រះ‌អម្ចាស់» ។ សាការី​សួរ​ទេវតា​ថា៖ «តើ​ខ្ញុំ​ដឹង​សេចក្តី​នោះ​ដូច​ម្តេច​បាន? ដ្បិត​ខ្ញុំ​ចាស់​ហើយ ឯ​ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ»។

ចែក​រំលែក
អាន លូកា 1

លូកា 1:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​នោះ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​មនុស្ស​ជា​ច្រើន​អបអរ‌សាទរ​នឹង​កំណើត​កុមារ​នោះ​ដែរ។ កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មិន​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។ កូន​នោះ​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។ កូន​នោះ​នឹង​មក​មុន​ព្រះអង្គ ហើយ​មាន​វិញ្ញាណ​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដូច​លោក​អេលីយ៉ា​បាន​ទទួល ដើម្បី​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន ព្រម​ទាំង​បំបែរ​ចិត្ត​មនុស្ស​រឹង​ទទឹង​ឲ្យ​ត្រឡប់​មក​ជា​មនុស្ស​សុចរិត និង​រៀបចំ​ប្រជា‌រាស្ដ្រ​មួយ​ជា​ស្រេច​ទុក​សម្រាប់​ទទួល​ព្រះ‌អម្ចាស់»។ លោក​សាការី​សួរ​ទៅ​ទេវតា*​ថា៖ «តើ​ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​នោះ​ពិត​ជា​កើត​ឡើង​មែន ព្រោះ​រូប​ខ្ញុំ​នេះ​ចាស់​ហើយ រីឯ​ប្រពន្ធ​ខ្ញុំ​សោត​ក៏​មាន​អាយុ​ច្រើន​ទៀត​ផង»។

ចែក​រំលែក
អាន លូកា 1

លូកា 1:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លោក​នឹង​មាន​សេចក្ដី​រីក‌រាយ នឹង​សេចក្ដី​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អរ​សាទរ ក្នុង​កាល​ដែល​វា​កើត​មក​នោះ ដ្បិត​វា​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ វា​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ទេ វា​នឹង​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក វា​នឹង​បង្វិល​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​ឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​គេ​វិញ វា​នឹង​នាំ​មុខ​ទ្រង់ ដោយ​នូវ​វិញ្ញាណ ហើយ​នឹង​អំណាច​របស់​លោក​អេលីយ៉ា ដើម្បី​នឹង​បំបែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន នឹង​ពួក​ចចេស​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ប្រយោជន៍​នឹង​រៀបចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សំរាប់​ជា​រាស្ត្រ​របស់​ព្រះ‌អម្ចាស់ សាការី​សួរ​ទេវតា​ថា តើ​ខ្ញុំ​នឹង​ដឹង​សេចក្ដី​នោះ​បាន ដោយ‌សារ​អ្វី ដ្បិត​ខ្ញុំ​សោត​ក៏​ចាស់​ហើយ ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ

ចែក​រំលែក
អាន លូកា 1