លេវីវិន័យ 16:1-3
លេវីវិន័យ 16:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកម៉ូសេ ក្នុងពេលក្រោយដែលកូនលោកអើរ៉ុនទាំងពីរបានត្រូវស្លាប់ ដោយព្រោះបានចូលទៅចំពោះព្រះអង្គ គឺព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរហាមដល់អើរ៉ុនបងអ្នក កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោស ដែលនៅលើហិបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោសនោះ។ នេះហើយជាច្បាប់ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវមួយមក សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោលមួយសម្រាប់ជាតង្វាយដុត។
លេវីវិន័យ 16:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្រោយគ្រាកូនប្រុសទាំងពីររបស់លោកអើរ៉ុនស្លាប់ នៅពេលចូលទៅគាល់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនជាបងរបស់អ្នក កុំឲ្យចូលទៅក្នុងទីសក្ការៈគ្រប់ពេលវេលាឡើយ ពោលគឺចូលទៅខាងក្រោយវាំងនន ដែលនៅពីមុខគម្របហិប*នៃសម្ពន្ធមេត្រី* បើមិនដូច្នោះទេ ក្រែងលោគាត់ត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើគម្របហិប។ ពេលអើរ៉ុនចូលទៅក្នុងទីសក្ការៈត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
លេវីវិន័យ 16:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេ ក្នុងពេលក្រោយដែលកូនអើរ៉ុនទាំង២បានត្រូវស្លាប់ ដោយព្រោះបានចូលទៅចំពោះទ្រង់ គឺទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរហាមដល់អើរ៉ុនបងឯង កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោសដែលនៅលើហឹបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតអញនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោស នេះហើយជាច្បាប់ ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវ១មក សំរាប់ជាដង្វាយលោះបាប នឹងចៀមឈ្មោល១សំរាប់ជាដង្វាយដុត