លេវីវិន័យ 10:1-3

លេវីវិន័យ 10:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​ប្រុស​របស់​លោក​អើរ៉ុន ឈ្មោះ​ណាដាប និង​អ័ប៊ីហ៊ូវ បាន​យក​ជើង‌ពាន​រៀង​ខ្លួន​ទៅ​ដាក់​ភ្លើង ហើយ​រោយ​គ្រឿង​ក្រអូប​ពី​លើ គឺ​បាន​យក​ភ្លើង​ពី​ក្រៅ​ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​មិន​បាន​បង្គាប់​ឡើយ។ ពេល​នោះ ស្រាប់​តែ​មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​អ្នក​ទាំង​ពីរ​នោះ ឲ្យ​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។ លោក​ម៉ូសេ​ក៏​និយាយ​ទៅ​លោក​អើរ៉ុន​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ថា "ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង បាន​លើក​យើង​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​យើង​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ"» ដូច្នេះ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។

ចែក​រំលែក
អាន លេវីវិន័យ 10

លេវីវិន័យ 10:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ប្រុស​របស់​លោក​អើរ៉ុន ឈ្មោះ​ណាដាប់ និង​អប៊ី‌ហ៊ូវ បាន​កាន់​ភាជន៍​ម្នាក់​មួយ ដោយ​ដាក់​រងើក​ភ្លើង​ក្នុង​នោះ ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ទៀត​ផង។ ពួក​គេ​យក​ភ្លើង​ពី​ខាង​ក្រៅ​ចូល​ទៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ផ្ទុយ​ពី​បញ្ជា​របស់​ព្រះអង្គ។ ពេល​នោះ មាន​ភ្លើង​ចេញ​ពី​ព្រះ‌អម្ចាស់ ឆេះ​ពួក​គេ​ស្លាប់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្រាប់​ហើយ​ថា “យើង​ចង់​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង គោរព​នូវ​ភាព​វិសុទ្ធ*​របស់​យើង ហើយ​ឲ្យ​ពួក​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល”»។ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។

ចែក​រំលែក
អាន លេវីវិន័យ 10

លេវីវិន័យ 10:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ណាដាប នឹង​អ័ប៊ីហ៊ូវ ជា​កូន​អើរ៉ុន​ទាំង​២​នាក់ ក៏​យក​ជើង‌ពាន​រៀង​ខ្លួន​ទៅ​ដាក់​ភ្លើង ហើយ​រោយ​គ្រឿង​ក្រអូប​ពី​លើ គឺ​បាន​យក​ភ្លើង​ដទៃ​ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ឥត​បាន​បង្គាប់​ឡើយ នោះ​ស្រាប់​តែ​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក បញ្ឆេះ​អ្នក​ទាំង​២​នោះ ឲ្យ​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ ម៉ូសេ​ក៏​និយាយ​នឹង​អើរ៉ុន​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ថា ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​អញ បាន​លើក​អញ​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​អញ​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ដូច្នេះ​អើរ៉ុន​ក៏​នៅ​ស្ងៀម

ចែក​រំលែក
អាន លេវីវិន័យ 10