កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះណាដាប និងអ័ប៊ីហ៊ូវ បានយកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងពីក្រៅទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលព្រះអង្គមិនបានបង្គាប់ឡើយ។ ពេលនោះ ស្រាប់តែមានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះអ្នកទាំងពីរនោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ។ លោកម៉ូសេក៏និយាយទៅលោកអើរ៉ុនថា៖ «នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា "ត្រូវឲ្យអស់អ្នកដែលចូលមកជិតយើង បានលើកយើងជាបរិសុទ្ធ ហើយត្រូវឲ្យយើងបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ"» ដូច្នេះ លោកអើរ៉ុនក៏នៅស្ងៀម។
អាន លេវីវិន័យ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 10:1-3
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ