យ៉ូស្វេ 5:4-6

យ៉ូស្វេ 5:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ូស្វេ​បាន​ធ្វើ​ពិ​ធី​កាត់​ស្បែក​ឲ្យ​ពួក​គេ ដោយព្រោះ​មូល​ហេតុ​ដូច្នេះ ប្រុសៗ​ជា​អ្នក​ចម្បាំង​ទាំង​ប៉ុន្មាន ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ស្លាប់​តាម​ផ្លូវ​នៅ​ទី​រហោ‌ស្ថាន ក្រោយ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ ប្រជា‌ជន​ទាំង​អស់​ដែល​ចេញ​មក សុទ្ធ​តែ​បានទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា ប៉ុន្ដែ ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កើត​តាម​ផ្លូវនៅ​ទី​រហោ‌ស្ថាន ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីព្ទ មិន​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​ទេ។ ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​អ្នក​ចម្បាំង​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ​ស្លាប់​អស់ ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​គេ ថា​នឹង​ឲ្យ​មក​យើង​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។

ចែក​រំលែក
អាន យ៉ូស្វេ 5

យ៉ូស្វេ 5:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​យ៉ូស្វេ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ពួក​គេ​នោះ មាន​ដូច​ត​ទៅ: ប្រជា‌ជន​ទាំង​មូល​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​ចម្បាំង​បាន​ស្លាប់​តាម​វាល​រហោ‌ស្ថាន ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​បាន​ទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា ប៉ុន្តែ ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កើត​ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប គឺ​កើត​តាម​ផ្លូវ​ក្នុង​វាល​រហោ‌ស្ថាន​ពុំ​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​ទេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​នៅ​ក្នុង​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​អ្នក​ចម្បាំង​មួយ​ជំនាន់​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ ស្លាប់​អស់​ទៅ។ អ្នក​ទាំង​នោះ​ពុំ​បាន​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់​ទេ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​យ៉ាង​ដាច់‌អហង្ការ​ថា មិន​ឲ្យ​ពួក​គេ​ឃើញ​ស្រុក​ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស ថា​នឹង​ប្រទាន​មក​ឲ្យ​យើង គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។

ចែក​រំលែក
អាន យ៉ូស្វេ 5

យ៉ូស្វេ 5:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូស្វេ​បាន​កាត់​ស្បែក​គេ ដោយ​ព្រោះ​ហេតុ​នេះ គឺ​មនុស្ស​ប្រុសៗ​ជា​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​ស្លាប់​តាម​ផ្លូវ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​ពេល​ក្រោយ​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ ដ្បិត​ប្រុសៗ​ទាំង​អស់​ដែល​ចេញ​មក គេ​បាន​កាត់​ស្បែក​គ្រប់​គ្នា​ហើយ តែ​ពួក​ទាំង​ប៉ុន្មាន​ដែល​កើត​តាម​ផ្លូវ នៅ​ទី​រហោ‌ស្ថាន ក្រោយ​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​មិន​ទាន់​បាន​កាត់​ស្បែក​នៅ​ឡើយ ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​ជា​ពួក​មនុស្ស​ថ្នឹក​ច្បាំង ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ស្លាប់​បាត់​អស់​ទៅ ពី​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ស្បថ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​គេ​ថា​នឹង​ឲ្យ​មក​យើង​រាល់​គ្នា​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ

ចែក​រំលែក
អាន យ៉ូស្វេ 5