យ៉ូស្វេ 5:4-6

យ៉ូស្វេ 5:4-6 គខប

រីឯ​មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​យ៉ូស្វេ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ពួក​គេ​នោះ មាន​ដូច​ត​ទៅ: ប្រជា‌ជន​ទាំង​មូល​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​ចម្បាំង​បាន​ស្លាប់​តាម​វាល​រហោ‌ស្ថាន ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​បាន​ទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា ប៉ុន្តែ ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​កើត​ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប គឺ​កើត​តាម​ផ្លូវ​ក្នុង​វាល​រហោ‌ស្ថាន​ពុំ​ទាន់​បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ឡើយ​ទេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​នៅ​ក្នុង​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​អ្នក​ចម្បាំង​មួយ​ជំនាន់​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីប​នោះ ស្លាប់​អស់​ទៅ។ អ្នក​ទាំង​នោះ​ពុំ​បាន​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់​ទេ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​យ៉ាង​ដាច់‌អហង្ការ​ថា មិន​ឲ្យ​ពួក​គេ​ឃើញ​ស្រុក​ដែល​ព្រះអង្គ​សន្យា​ជា​មួយ​បុព្វបុរស ថា​នឹង​ប្រទាន​មក​ឲ្យ​យើង គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។