យ៉ូស្វេ 3:1-13

យ៉ូស្វេ 3:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ចាក​ចេញ​ពី​ជំរំ​ស៊ីទីម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ បី​ថ្ងៃ​ក្រោយ​មក ពួក​នាយ​ក្រុម​បាន​ដើរ​កាត់​ជំរំ ហើយ​បញ្ជា​ប្រជា‌ជន​ថា៖ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុម​បូជា‌ចារ្យ​លេវី*​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ពេល​នោះ ត្រូវ​នាំ​គ្នា​ចាក​ចេញ​ពី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ ហើយ​ដើរ​តាម​ហិប​នោះ​ទៅ។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ ដ្បិត​តាំង​ពី​ដើម​រៀង​មក អ្នក​រាល់​គ្នា​មិន​ដែល​បាន​ដើរ​តាម​ផ្លូវ​នេះ​ឡើយ។ ប៉ុន្តែ មិន​ត្រូវ​ចូល​ទៅ​ជិត​ហិប​ជា​ដាច់​ខាត អ្នក​រាល់​គ្នា​ត្រូវ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ពីរ‌ពាន់‌ហត្ថ​ពី​ហិប​នោះ»។ បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដ្បិត​ថ្ងៃ​ស្អែក ព្រះ‌អម្ចាស់​នឹង​សម្តែង​ការ​អស្ចារ្យ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​បូជា‌ចារ្យ​ថា៖ «ចូរ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី ឆ្លង​ទៅ​មុន​ប្រជា‌ជន​ទៅ!»។ គេ​ក៏​សែង​ហិប​ឆ្លង​ទៅ​មុន​ប្រជា‌ជន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ចាប់​ផ្ដើម​ពង្រឹង​អំណាច​របស់​អ្នក ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​កាល​ពី​មុន​ដែរ។ រីឯ​អ្នក​ត្រូវ​បង្គាប់​ឲ្យ​ក្រុម​បូជា‌ចារ្យ ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​ថា “កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​មាត់​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទន្លេ​តែ​ម្ដង”»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ចូរ​មក​នេះ ស្ដាប់​ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​សិន»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «មាន​សញ្ញា​សម្គាល់​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ពិត​ជា​សណ្ឋិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​ព្រះអង្គ​ពិត​ជា​បណ្ដេញ​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ហេវី ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​គើរ‌កា‌ស៊ី ជន‌ជាតិ​អាម៉ូរី និង​យេប៊ូស ឲ្យ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​មែន គឺ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។ ឥឡូវ​នេះ ចូរ​ជ្រើស​រើស​យក​បុរស​ដប់‌ពីរ​នាក់ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ។ ពេល​ណា​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល ដាក់​ជើង​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ពេល​នោះ ទឹក​ទន្លេ​យ័រដាន់​នឹង​ត្រូវ​ទប់ ឈប់​ហូរ ហើយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​មួយ​កន្លែង»។

ចែក​រំលែក
អាន យ៉ូស្វេ 3

យ៉ូស្វេ 3:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រលឹម​ស្រាង​ៗ លោក​យ៉ូស្វេ​ក្រោក​ឡើង ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ពី​ស៊ីទីម ជាមួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់។ លុះ​មក​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅត្រើយ​ម្ខាង។ បី​ថ្ងៃ​ក្រោយ​មក ពួក​នាយក​ក៏​ដើរ​កាត់​កណ្ដាល​ជំរំ ហើយ​បង្គាប់​ប្រជា‌ជន​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ហិប​នៃ​សេចក្ដី​សញ្ញារបស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ពួក​លេវី​ជា​សង្ឃ​សែង​ទៅ អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ពី​ទី​កន្លែង​របស់​អ្នក ហើយ​ដើរ​ទៅ​តាម​ហិប​នោះ​ទៅ តែ​ត្រូវ​ស្ថិត​នៅ​ឃ្លាត​ពី​ហិប​នោះ នៅ​ចម្ងាយ​ប្រមាណ​ពីរ​ពាន់​ហត្ថ។ មិន​ត្រូវ​ចូល​ទៅ​ជិត​ឡើយ ដើម្បី​ឲ្យ​អ្នក​បាន​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ ដ្បិត​តាំង​តែ​ពី​មុន​មក អ្នក​រាល់​គ្នា​មិន​ដែល​ដើរ​តាម​ផ្លូវ​នេះ​ទេ»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា»។ លោក​យ៉ូស្វេមាន​ប្រសាសន៍​ទៅកាន់​ពួក​សង្ឃ​ថា៖ «ចូរ​លើក​យក​ហិប​នៃ​សេចក្ដី​សញ្ញា​ឆ្លង​ទៅ​មុន​ប្រជា‌ជន​ទៅ»។ ដូច្នេះ គេ​ក៏​លើក​យក​ហិប​នៃ​សេចក្ដី​សញ្ញា ហើយ​ទៅ​មុន​ប្រជា‌ជន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​នឹង​ចាប់​ផ្ដើម​លើក​តម្កើង​អ្នក នៅ​មុខ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​នៅ​ជា​មួយអ្នក ដូច​យើង​បាន​នៅ​ជា​មួយ​ម៉ូសេ​ដែរ រីឯ​អ្នក ត្រូវ​បង្គាប់​ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញាថា "កាល​ណា​ទៅ​ដល់​មាត់​ទឹក​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​ស្ងៀម​នៅ​ក្នុង​ទន្លេ​យ័រ​ដាន់"»។ ដូច្នេះ លោក​យ៉ូស្វេ​មាន​ប្រសាសន៍ទៅ​កាន់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ចូរ​មកណេះ ហើយ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​នឹង​ដឹង​ដោយ‌សារ​សេចក្ដី​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ថា ព្រះ‌អង្គ​នឹង​បណ្តេញ​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ហេវី សាសន៍​ពេរិស៊ីត សាសន៍​គើកា‌ស៊ី សាសន៍​អាម៉ូរី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា។ មើល៍ ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អម្ចាស់នៃ​ផែន‌ដី​ទាំង​មូល នឹង​នាំ​មុខ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ទន្លេ​យ័រដាន់។ ដូច្នេះ ចូរ​រើស​យក​មនុស្ស​ដប់ពីរ​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល គឺ​កុល‌សម្ព័ន្ធ​នីមួយៗត្រូវ​រើស​យក​ម្នាក់។ កាល​ណា​បាត​ជើង​របស់​ពួក​សង្ឃ ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី​ទាំង​មូល បាន​ដាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់ នោះ​ទឹក​ទន្លេ​យ័រ​ដាន់​នឹង​ត្រូវ​កាត់​ផ្តាច់​លែង​ហូរ ហើយ​ទឹក​ដែល​ហូរ​ចុះ​ពី​លើមក នឹង​បង្គរ​ឡើង​ជា​គំនរ»។

ចែក​រំលែក
អាន យ៉ូស្វេ 3

យ៉ូស្វេ 3:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ចាក​ចេញ​ពី​ជំរំ​ស៊ីទីម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ បី​ថ្ងៃ​ក្រោយ​មក ពួក​នាយ​ក្រុម​បាន​ដើរ​កាត់​ជំរំ ហើយ​បញ្ជា​ប្រជា‌ជន​ថា៖ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុម​បូជា‌ចារ្យ​លេវី*​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ពេល​នោះ ត្រូវ​នាំ​គ្នា​ចាក​ចេញ​ពី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ ហើយ​ដើរ​តាម​ហិប​នោះ​ទៅ។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ ដ្បិត​តាំង​ពី​ដើម​រៀង​មក អ្នក​រាល់​គ្នា​មិន​ដែល​បាន​ដើរ​តាម​ផ្លូវ​នេះ​ឡើយ។ ប៉ុន្តែ មិន​ត្រូវ​ចូល​ទៅ​ជិត​ហិប​ជា​ដាច់​ខាត អ្នក​រាល់​គ្នា​ត្រូវ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ពីរ‌ពាន់‌ហត្ថ​ពី​ហិប​នោះ»។ បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដ្បិត​ថ្ងៃ​ស្អែក ព្រះ‌អម្ចាស់​នឹង​សម្តែង​ការ​អស្ចារ្យ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​បូជា‌ចារ្យ​ថា៖ «ចូរ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី ឆ្លង​ទៅ​មុន​ប្រជា‌ជន​ទៅ!»។ គេ​ក៏​សែង​ហិប​ឆ្លង​ទៅ​មុន​ប្រជា‌ជន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ចាប់​ផ្ដើម​ពង្រឹង​អំណាច​របស់​អ្នក ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​កាល​ពី​មុន​ដែរ។ រីឯ​អ្នក​ត្រូវ​បង្គាប់​ឲ្យ​ក្រុម​បូជា‌ចារ្យ ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​ថា “កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​មាត់​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទន្លេ​តែ​ម្ដង”»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ចូរ​មក​នេះ ស្ដាប់​ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​សិន»។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «មាន​សញ្ញា​សម្គាល់​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ ពិត​ជា​សណ្ឋិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​ព្រះអង្គ​ពិត​ជា​បណ្ដេញ​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ហេវី ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​គើរ‌កា‌ស៊ី ជន‌ជាតិ​អាម៉ូរី និង​យេប៊ូស ឲ្យ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​មែន គឺ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។ ឥឡូវ​នេះ ចូរ​ជ្រើស​រើស​យក​បុរស​ដប់‌ពីរ​នាក់ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ។ ពេល​ណា​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល ដាក់​ជើង​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ពេល​នោះ ទឹក​ទន្លេ​យ័រដាន់​នឹង​ត្រូវ​ទប់ ឈប់​ហូរ ហើយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​មួយ​កន្លែង»។

ចែក​រំលែក
អាន យ៉ូស្វេ 3

យ៉ូស្វេ 3:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​យ៉ូស្វេ​លោក​ក្រោក​ពី​ព្រលឹម ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ក៏​នាំ​គ្នា​ចេញ​ពី​ស៊ីទីម ទៅ​ដល់​ទន្លេ​យ័រដាន់ ក៏​ស្នាក់​នៅ​ទី​នោះ​សិន​មុន​ដែល​ឆ្លង​ទៅ រួច​ក្រោយ​៣​ថ្ងៃ​មក ពួក​នាយក​ក៏​ដើរ​កាត់​កណ្តាល​ទី​ដំឡើង​ត្រសាល បង្គាប់​ដល់​បណ្តាជន​ថា កាល​ណា​ឯង​រាល់​គ្នា​ឃើញ​ហឹប​នៃ​សេចក្ដី​សញ្ញា ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ពួក​លេវី​ដ៏​ជា​សង្ឃ​សែង​ទៅ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចេញ ពី​ទី​កន្លែង​របស់​ឯង​ដើរ​ទៅ​តាម តែ​ត្រូវ​ដើរ​ឃ្លាត​ពី​ហឹប​នោះ ចំនួន​ប្រហែល​ជា​២​ពាន់​ហត្ថ កុំ​ឲ្យ​ចូល​ទៅ​ជិត​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ ដ្បិត​តាំង​តែ​ពី​មុន​មក ឯង​រាល់​គ្នា​មិន​ដែល​ដើរ​តាម​ផ្លូវ​នេះ​ទេ យ៉ូស្វេ​ក៏​ប្រាប់​បណ្តាជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ពី​ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក​ឯង រួច​លោក​ប្រាប់​ដល់​ពួក​សង្ឃ​ថា ចូរ​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​នាំ​ទៅ​ឯ​មុខ​បណ្តាជន​ទៅ នោះ​គេ​ក៏​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​សែង​នាំ​មុខ​បណ្តាជន​ទៅ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា នៅ​ថ្ងៃ​នេះ អញ​នឹង​ចាប់​តាំង​លើក​ដំកើង​ឯង នៅ​មុខ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​គេ​ដឹង​ថា អញ​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ ត្រូវ​ឲ្យ​ឯង​បង្គាប់​ដល់​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា ថា​កាល​ណា​ទៅ​ដល់​មាត់​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទឹក​នោះ​ទៅ។ យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ចូរ​ឯង​រាល់​គ្នា​មក​ឯ​នេះ ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង រួច​លោក​ប្រាប់​ថា ឯង​រាល់​គ្នា​នឹង​ដឹង​ដោយ‌សារ​សេចក្ដី​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទ្រង់​គង់​នៅ​ក្នុង​ពួក​ឯង ហើយ​ថា ទ្រង់​នឹង​បណ្តេញ​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ហេវី សាសន៍​ពេរិស៊ីត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី នឹង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​ឯង​រាល់​គ្នា​ទៅ​ជា​មិន​ខាន គឺ​ដោយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល នឹង​នាំ​មុខ​ឯង​រាល់​គ្នា​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ដូច្នេះ​ចូរ​រើស​យក​មនុស្ស​១២​នាក់ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ទៅ គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ រួច​កាល​ណា​បាត​ជើង​របស់​ពួក​សង្ឃ ដែល​សែង​ហឹប​ផង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល បាន​ដាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ទឹក​ទន្លេ​នឹង​ត្រូវ​កាត់​ផ្តាច់ គឺ​ជា​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​នឹង​កល់​នៅ​នឹង​ជា​គំនរ។

ចែក​រំលែក
អាន យ៉ូស្វេ 3