យ៉ូណាស 1:9-11

យ៉ូណាស 1:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ប្រាប់​គេ​ថា៖ «ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។ ដូច្នេះ គេ​ស្ញែង​ខ្លាច​ក៏​សួរ​លោក​ថា៖ «តើ​អ្នក​បាន​ធ្វើ​អ្វី​ដូច្នេះ?» ដ្បិត​អ្នក​ទាំង​នោះ​បាន​ដឹង​ថា លោក​កំពុង​រត់​គេច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា ព្រោះ​លោក​បាន​ប្រាប់​គេ​ហើយ។ រួច​គេ​សួរ​លោក​ថា៖ «ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ដល់​អ្នក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​វិញ?» ដ្បិត​សមុទ្រ​ចេះ​តែ​កម្រើក​រឹត​តែ​ខ្លាំង​ឡើង។

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូណាស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​ហេប្រឺ ខ្ញុំ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ព្រះអង្គ​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។ លោក​យ៉ូណាស​ក៏​តំណាល​រឿង​របស់​លោក​ឲ្យ​ពួក​គេ​ស្ដាប់។ កាល​ពួក​អ្នក​សំពៅ​ជ្រាប​ថា លោក​បាន​រត់​គេច​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​សួរ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ? តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​លោក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​ឡើង​វិញ?»។

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​លោក​ប្រាប់​គេ​ថា ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​ទ្រង់​បាន​បង្កើត​សមុទ្រ នឹង​ដី​គោក​ផង ដូច្នេះ គេ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ក្រៃ‌លែង ហើយ​ក៏​សួរ​លោក​ថា តើ​អ្នក​បាន​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​បណ្តា​អ្នក​ទាំង​នោះ​បាន​ដឹង​ថា លោក​កំពុង​រត់​គេច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​លោក​បាន​ប្រាប់​គេ​ហើយ។ រួច​គេ​សួរ​លោក​ថា ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ដល់​អ្នក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​វិញ ដ្បិត​សមុទ្រ​ចេះ​តែ​កំរើក​រឹត‌តែ​ខ្លាំង​ឡើង

ចែក​រំលែក
អាន យ៉ូណាស 1