យ៉ូណាស 1:6-8

យ៉ូណាស 1:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ នាយ​សំពៅ​ក៏​មក​សួរ​លោក​ថា៖ «អ្នក​ទ្រមក់​អើយ អ្នក​ធ្វើ​អី​ដូច្នេះ? ក្រោក​ឡើង​អំពាវ‌នាវ​ដល់​ព្រះ​របស់​អ្នក​ទៅ ក្រែង​ព្រះ‌អង្គ​នឹក​ចាំ​ពី​យើង ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស»។ ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «ចូរ​យើង​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា ការ​អាក្រក់​កើត​ដល់​យើង​នេះ ដោយ​ព្រោះ​អ្នក​ណា» ដូច្នេះ គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ឆ្នោត​នោះ​ត្រូវ​លើ​យ៉ូណាស។ រួច​គេ​សួរ​លោក​ថា៖ «ចូរ​ប្រាប់​យើង តើ​អ្នក​ណា​បាន​នាំ​ឲ្យ​ការ​អាក្រក់​នេះ​មក​លើ​យើង? តើ​អ្នក​រក​ស៊ី​ធ្វើ​ការ​អី? មក​ពី​ណា? តើ​អ្នក​នៅ​ស្រុក​ណា? ហើយ​ជា​សាសន៍​អី?»

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ នាយ​សំពៅ​មក​រក​លោក​សួរ​ថា៖ «ម្ដេច​ក៏​លោក​សម្រាន្ដ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង ទូល‌អង្វរ​ព្រះ​របស់​លោក​ទៅ ក្រែង​លោ​ព្រះអង្គ​អាណិត‌អាសូរ​ជួយ​ពួក​យើង​ឲ្យ​រួច​ផុត​ពី​សេចក្ដី​វិនាស»។ ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «មក៍! យើង​នាំ​គ្នា​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា តើ​នរណា​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង​ដូច្នេះ?»។ ពួក​គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ប៉ះ​ចំ​លើ​លោក​យ៉ូណាស។ ពួក​គេ​សួរ​លោក​យ៉ូណាស​ថា៖ «លោក​ជា​អ្នក​បង្ក​អន្តរាយ​ដល់​ពួក​យើង សូម​ប្រាប់​យើង​មើល៍​ថា តើ​លោក​ធ្វើ​អ្វី? លោក​ម​ក​ពី​ណា? ស្រុក​លោក​នៅ​ឯ​ណា? លោក​ជា​ជន‌ជាតិ​អ្វី?»។

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ នាយ​នាវា​ក៏​មក​ឯ​លោក​សួរ​ថា ម្នាល​អ្នក​ទ្រមក់​អើយ អ្នក​ធ្វើ​អី​ដូច្នេះ ចូរ​ក្រោក​ឡើង​អំពាវ‌នាវ​ដល់​ព្រះ​នៃ​អ្នក​ទៅ ក្រែង​ទ្រង់​នឹង​នឹក​ចាំ​ពី​យើង ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស​ឡើយ រួច​គេ​ជំនុំ​គ្នា​ថា ចូរ​យើង​ចាប់​ឆ្នោត​ឲ្យ​បាន​ដឹង ជា​ការ​អាក្រក់​នេះ កើត​ដល់​យើង​ដោយ​ព្រោះ​អ្នក​ណា ដូច្នេះ គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ឆ្នោត​នោះ​ត្រូវ​លើ​យ៉ូណាស រួច​គេ​សួរ​ពី​ដំណើរ​លោក​ថា ចូរ​ប្រាប់​យើង តើ​អ្នក​ណា​បាន​នាំ​ឲ្យ​ការ​អាក្រក់​នេះ​មក​លើ​យើង តើ​អ្នក​រក​ស៊ី​ធ្វើ​ការ​អី ហើយ​មក​ពី​ណា តើ​អ្នក​នៅ​ស្រុក​ណា ហើយ​ជា​សាសន៍​អី

ចែក​រំលែក
អាន យ៉ូណាស 1