យ៉ូណាស 1:3-5

យ៉ូណាស 1:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ហោរា​យ៉ូណាស​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុប‌ប៉េ បាន​ជួប​នឹង​សំពៅ​មួយ ដែល​រៀប​ចេញ​ទៅ​ក្រុង​តើស៊ីស លោក​ចេញ​ថ្លៃ​ជិះ ក៏​ចុះ​សំពៅ​នោះ​ទៅ​ឯ​តើស៊ីស​ជា‌មួយ​គេ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ បណ្ដាល​ឲ្យ​សំពៅ​ស្ទើរ​តែ​បែក​បាក់។ ឯ​ពួក​ជើង​ឈ្នួល​ក៏​ភ័យ​ខ្លាច​គ្រប់​គ្នា ម្នាក់ៗ​បាន​បន់​ព្រះ​រៀងៗ​ខ្លួន គេ​បោះ​ទំនិញ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សំពៅ​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​សំពៅ​ស្រាល ឯ​ហោរា​យ៉ូណាស​បាន​ចុះ​ទៅ​ដេក​លក់​នៅ​ខាង​ក្នុង​សំពៅ។

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូណាស​ក៏​ក្រោក​ឡើង គេច​ខ្លួន​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ លោក​ទៅ​ដល់​ក្រុង​យ៉ុប‌ប៉េ ហើយ​រក​ឃើញ​សំពៅ​មួយ​ដែល​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​ក្រុង​តើស៊ីស លោក​ក៏​បង់​ថ្លៃ​ធ្វើ​ដំណើរ រួច​ចុះ​សំពៅ​ទៅ​ជា​មួយ​អ្នក​ឯ​ទៀតៗ​ធ្វើ​ដំណើរ​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​បញ្ជា​ឲ្យ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​សមុទ្រ បង្កើត​ជា​ព្យុះ បណ្ដាល​ឲ្យ​សំពៅ​ស្ទើរ​តែ​នឹង​បែក​បាក់។ អ្នក​សំពៅ​ភ័យ​ខ្លាច​ណាស់ ម្នាក់ៗ​បន់​ព្រះ​របស់​ពួក​គេ​រៀងៗ​ខ្លួន ហើយ​គេ​បោះ​បរិក្ខារ​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​សំពៅ​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​សំពៅ​ស្រាល។ រីឯ​លោក​យ៉ូណាស​វិញ លោក​ចុះ​ទៅ​សម្រាន្ដ​លង់‌លក់​នៅ​បាត​សំពៅ។

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែយ៉ូណាស លោក​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុបប៉េ​បាន​ប្រទះ​នឹង​នាវា​១ ដែល​រៀប​ចេញ​ទៅ​ឯ​ក្រុង​តើស៊ីស នោះ​លោក​ចេញ​ប្រាក់​ជា​ដំឡៃ​ជិះ រួច​ក៏​ចុះ​នាវា​នោះ ដើម្បី​ទៅ​ឯ​តើស៊ីស​ជា​មួយ​នឹង​គេ ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា។ ប៉ុន្តែព្រះ‌យេហូវ៉ា ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ ដូច្នេះ កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ ដល់‌ម៉្លេះ​បាន​ជា​នាវា​រក​កល់​តែ​នឹង​បែក​បាក់​អស់​ទៅ ឯ​ពួក​ជើង​ឈ្នួល​ក៏​ស្លុត​ចិត្ត ហើយ​គ្រប់​គ្នា​បាន​អំពាវ‌នាវ ដល់​ព្រះ​របស់​ខ្លួន គេ​បោះ​ទំនិញ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​នាវា​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​នឹង​ធ្វើ​ឲ្យ​នាវា​បាន​ស្រាល​ឡើង ឯ​យ៉ូណាស​លោក​បាន​ចុះ​ទៅ​ដេក​នៅ​ខាង​ក្នុង​នាវា ហើយ​ក៏​លក់​ស៊ប់​ទៅ

ចែក​រំលែក
អាន យ៉ូណាស 1