យ៉ូប 6:24-30

យ៉ូប 6:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស​ឆ្គង​អ្វី។ ពាក្យ​សម្ដី​ត្រឹម​ត្រូវ នោះ​ពូកែ​បណ្ដាល​យ៉ាង​ណា​ហ្ន៎ តែ​សេចក្ដី​បន្ទោស​របស់​អ្នក​រាល់​គ្នា បាន​បន្ទោស​អ្វី​ខ្លះ? ដែល​ឃើញ​ថា ពាក្យ​របស់​មនុស្ស ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យ​សម្ដី​ឬ? អ្នក​រាល់​គ្នា​គ្រប​សង្កត់​លើ​ពួក​កំព្រា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​មិត្ត​សម្លាញ់​ខ្លួន​ផង។ ប៉ុន្តែ ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​កុហក​ប្រទល់​មុខ នឹង​អ្នក​រាល់​គ្នា​ទេ។ សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្ដី​អយុត្តិ‌ធម៌​ឡើយ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្ដី​សុចរិត​ទេ។ តើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​អណ្ដាត​ខ្ញុំ​ឬ? តើ​ខ្ញុំ​មិន​ចេះ​ភ្លក់​ដឹង​សេចក្ដី​ខូច​កាច​ទេ​ឬ។

ចែក​រំលែក
អាន យ៉ូប 6

យ៉ូប 6:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ប្រៀន‌ប្រដៅ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម សូម​ប្រាប់​ខ្ញុំ​ផង តើ​ខ្ញុំ​ធ្វើ​ខុស​ត្រង់​ណា? បើ​អស់​លោក​ត្រឹម​ត្រូវ​មែន ខ្ញុំ​សុខ​ចិត្ត​ទទួល តែ​ពាក្យ​ដែល​អស់​លោក​ស្ដី​បន្ទោស​នោះ មិន​សម​ហេតុ​សម​ផល​ទេ។ ពាក្យ​ដែល​ខ្ញុំ​និយាយ​នេះ តើ​អស់​លោក​ចង់​បន្ទោស​កន្លែង​ណា តើ​អស់​លោក​យល់​ថា​ពាក្យ​សម្ដី​របស់ មនុស្ស​អស់​សង្ឃឹម ឥត​បាន​ការ​ឬ? អស់​លោក​ហ៊ាន​ដល់​ទៅ​ចាប់​ឆ្នោត​យក​ក្មេង​កំព្រា ហើយ​សូម្បី​តែ​មិត្ត​សម្លាញ់ ក៏​អស់​លោក​មិន​ញញើត​នឹង​លក់​ដែរ។ ឥឡូវ​នេះ ចូរ​បែរ​មក​មើល​មុខ​ខ្ញុំ​ឲ្យ​ចំ តើ​ខ្ញុំ​និយាយ​បំផ្លើស​ត្រង់​ណា? ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។ តើ​អណ្ដាត​ខ្ញុំ​ដែល​គ្រលាស់​ចេញ​មក​នូវ​ពាក្យ​ទុច្ចរិត ហើយ​មាត់​របស់​ខ្ញុំ​ស្រដី​ចេញ​មក នូវ​ពាក្យ​អព‌មង្គល​ឬ​ទេ?

ចែក​រំលែក
អាន យ៉ូប 6

យ៉ូប 6:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស‌ឆ្គង​អ្វី ពាក្យ​សំដី​ត្រឹម‌ត្រូវ នោះ​ពូកែ​បណ្តាល​យ៉ាង​ណា​ហ្ន៎ តែ​សេចក្ដី​បន្ទោស​របស់​អ្នក​រាល់​គ្នា បាន​បន្ទោស​អ្វី​ខ្លះ ដែល​ឃើញ​ថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យ​សំដី​ឬ​អី អើ អ្នក​រាល់​គ្នា​គ្រប​សង្កត់​លើ​ពួក​កំព្រា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​មិត្រ​សំឡាញ់​ខ្លួន​ផង ដូច្នេះ ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ ឲ្យ​ពេញ​ភ្នែក​ចុះ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​កុហក​ប្រទល់​មុខ​នឹង​អ្នក​រាល់​គ្នា​ទេ សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្ដី​អយុត្តិ‌ធម៌​ឡើយ អើ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្ដី​សុចរិត​ទេ តើ​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​អណ្តាត​ខ្ញុំ​ឬ តើ​ខ្ញុំ​មិន​ចេះ​ភ្លក់​ដឹង​សេចក្ដី​ខូច​កាច​ទេ​ឬ​អី។

ចែក​រំលែក
អាន យ៉ូប 6