សូមបង្រៀនខ្ញុំចុះ នោះខ្ញុំនឹងឈប់និយាយហើយ សូមពន្យល់ឲ្យខ្ញុំដឹងជាបានធ្វើខុសឆ្គងអ្វី ពាក្យសំដីត្រឹមត្រូវ នោះពូកែបណ្តាលយ៉ាងណាហ្ន៎ តែសេចក្ដីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះ ដែលឃើញថា ពាក្យរបស់មនុស្សឥតសង្ឃឹមជាខ្យល់ទទេ នោះតើអ្នកគិតបន្ទោសដល់ពាក្យសំដីឬអី អើ អ្នករាល់គ្នាគ្របសង្កត់លើពួកកំព្រា ហើយធ្វើទុក្ខបៀតបៀនដល់មិត្រសំឡាញ់ខ្លួនផង ដូច្នេះ ឥឡូវនេះ សូមអ្នករាល់គ្នាមើលមកខ្ញុំ ឲ្យពេញភ្នែកចុះ ដ្បិតខ្ញុំមិនហ៊ានកុហកប្រទល់មុខនឹងអ្នករាល់គ្នាទេ សូមឲ្យអ្នកគិតជាថ្មីវិញចុះ កុំឲ្យមានសេចក្ដីអយុត្តិធម៌ឡើយ អើ សូមត្រឡប់មកគិតជាថ្មីឡើងវិញចុះ ដំណើរខ្ញុំនៅខាងសេចក្ដីសុចរិតទេ តើមានសេចក្ដីទុច្ចរិតណានៅអណ្តាតខ្ញុំឬ តើខ្ញុំមិនចេះភ្លក់ដឹងសេចក្ដីខូចកាចទេឬអី។
អាន យ៉ូប 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 6:24-30
23 ថ្ងៃ
នៅក្នុងរឿងឋានសួគ៌ និងផែនដីនេះ យើងបានជួបយ៉ូប ជាបុរសល្អម្នាក់ ដែលព្រះជាម្ចាស់អនុញ្ញាតឲ្យសាតាំងវាយប្រហារ។ មនុស្សគ្រប់គ្នាមានសំណួរជាច្រើនជុំវិញហេតុអ្វីបានជារឿងអាក្រក់កើតឡើង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ូប ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ