យ៉ូប 13:5-12

យ៉ូប 13:5-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ​អេះ នោះ​នឹង​សម្ដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ត​តប​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ របស់​បបូរ​មាត់​ខ្ញុំ​សិន។ តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ? តើ​ចង់​យោគ‌យល់​ខាង​ព្រះ ហើយ​តាំង​ខ្លួន​ជា​អ្នក​កាន់​ក្តី​ជំនួស​ព្រះ‌អង្គ​ឬ? អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ព្រះ‌អង្គ ស្ទង់​ចិត្តរបស់​អ្នក​ឬ​ទេ? ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ព្រះ‌អង្គ ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ? បើ​អ្នក​រាល់​គ្នា​លម្អៀង ទៅ​ខាង​ណា​ដោយ​សម្ងាត់ នោះ​ប្រាកដ​ជា​ព្រះ‌អង្គ​នឹង​បន្ទោស ដល់​អ្នក​រាល់​គ្នា​ហើយ។ តើ​តេជា‌នុភាព​របស់​ព្រះ‌អង្គ មិន​នាំ​អ្នក​រាល់​គ្នា​ឲ្យ​កោត​ខ្លាច ហើយ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ មិន​គ្រប​លើ​អ្នក​រាល់​គ្នា​ទេ​ឬ? សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ពោល​អាង នោះ​សុទ្ធ​តែ​ជា​ផេះ​ទាំង​អស់ សេចក្ដី​ដោះ‌សា​របស់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​ភក់​ទទេ។

ចែក​រំលែក
អាន យ៉ូប 13

យ៉ូប 13:5-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​អស់​លោក​នៅ​ស្ងៀម នោះ​ដូច​ជា​មាន​ប្រាជ្ញា​ជាង! ឥឡូវ​នេះ សូម​មេត្តា​ត្រង‌ត្រាប់​ស្ដាប់ ពាក្យ​តវ៉ា​របស់​ខ្ញុំ​សិន។ តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវ ក្នុង​នាម​ព្រះ‌ជាម្ចាស់ ហើយ​និយាយ​ពាក្យ​មិន​ពិត ក្នុង​នាម​ព្រះអង្គ​កើត​ឬ? តើ​អស់​លោក​ចង់​កាន់​ជើង​ព្រះ‌ជាម្ចាស់ ហើយ​ចង់​តវ៉ា​ជំនួស​ព្រះអង្គ​ឬ? ប្រសិន​បើ​ព្រះអង្គ​ពិនិត្យ‌ពិច័យ​មើល​អស់​លោក តើ​ព្រះអង្គ​អាច​ឃើញ​ការ​ល្អ នៅ​ក្នុង​អស់​លោក​ឬ​ទេ? តើ​លោក​នឹក​ស្មាន​ថា​អាច​បញ្ឆោត​ព្រះ‌ជាម្ចាស់ ដូច​បញ្ឆោត​មនុស្ស​ឬ? ប្រសិន​បើ​អស់​លោក​មាន​គំនិត​កាន់​ជើង ដោយ​លួច​លាក់​នោះ ព្រះអង្គ​មុខ​ជា​ស្ដី​បន្ទោស​អស់​លោក​មិន​ខាន។ ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះអង្គ នឹង​ធ្វើ​ឲ្យ​អស់​លោក​ញ័រ​រន្ធត់ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​អស់​លោក​ភ័យ​តក់‌ស្លុត។ ពាក្យ​ដែល​អស់​លោក​និយាយ សុទ្ធ​តែ​ជា​ពាក្យ​ស្លោក​ឥត​បាន​ការ ដូច​ផេះ ពាក្យ​ដែល​អស់​លោក​លើក​យក​មក​តវ៉ា ប្រៀប​បាន​នឹង​ភក់។

ចែក​រំលែក
អាន យ៉ូប 13

យ៉ូប 13:5-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ​អេះ នោះ​នឹង​សំដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ត​តប​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ​របស់​បបូរ​មាត់​ខ្ញុំ​សិន តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ​អី តើ​ចង់​យោគ‌យល់​ខាង​ព្រះ ហើយ​តាំង​ខ្លួន​ជា​អ្នក​កាន់​ក្តី​ជំនួស​ទ្រង់​ឬ អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ទ្រង់​ស្ទង់​ចិត្ត​នៃ​អ្នក​ឬ​ទេ ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ទ្រង់​ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ បើ​អ្នក​រាល់​គ្នា​លំអៀង​ទៅ​ខាង​ណា​ដោយ​សំងាត់ នោះ​ប្រាកដ​ជា​ទ្រង់​នឹង​បន្ទោស​ដល់​អ្នក​រាល់​គ្នា​ហើយ តើ​តេជា‌នុភាព​របស់​ទ្រង់​មិន​នាំ​ឲ្យ​អ្នក​រាល់​គ្នា​កោត‌ខ្លាច ហើយ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់​មិន​គ្រប​លើ​អ្នក​រាល់​គ្នា​ទេ​ឬ សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ពោល​អាង នោះ​សុទ្ធ​តែ​ជា​ផេះ​ទាំង​អស់ សេចក្ដី​ដោះសា​របស់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​ភក់​ទទេ។

ចែក​រំលែក
អាន យ៉ូប 13