យ៉ូប 13:5-12

យ៉ូប 13:5-12 គកស១៦

ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ​អេះ នោះ​នឹង​សម្ដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ត​តប​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ របស់​បបូរ​មាត់​ខ្ញុំ​សិន។ តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ? តើ​ចង់​យោគ‌យល់​ខាង​ព្រះ ហើយ​តាំង​ខ្លួន​ជា​អ្នក​កាន់​ក្តី​ជំនួស​ព្រះ‌អង្គ​ឬ? អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ព្រះ‌អង្គ ស្ទង់​ចិត្តរបស់​អ្នក​ឬ​ទេ? ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ព្រះ‌អង្គ ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ? បើ​អ្នក​រាល់​គ្នា​លម្អៀង ទៅ​ខាង​ណា​ដោយ​សម្ងាត់ នោះ​ប្រាកដ​ជា​ព្រះ‌អង្គ​នឹង​បន្ទោស ដល់​អ្នក​រាល់​គ្នា​ហើយ។ តើ​តេជា‌នុភាព​របស់​ព្រះ‌អង្គ មិន​នាំ​អ្នក​រាល់​គ្នា​ឲ្យ​កោត​ខ្លាច ហើយ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ មិន​គ្រប​លើ​អ្នក​រាល់​គ្នា​ទេ​ឬ? សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ពោល​អាង នោះ​សុទ្ធ​តែ​ជា​ផេះ​ទាំង​អស់ សេចក្ដី​ដោះ‌សា​របស់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​ភក់​ទទេ។

អាន យ៉ូប 13