យ៉ូហាន 6:7-9
យ៉ូហាន 6:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ភីលីពទូលឆ្លើយថា៖ «ទោះបើទិញនំបុ័ងអស់ប្រាក់ពីររយដេណារី ក៏មិនគ្រប់គ្នាដែរ សូម្បីតែម្នាក់បន្តិច»។ មានសិស្សម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស ទូលព្រះអង្គថា៖ «នៅទីនេះមានក្មេងប្រុសម្នាក់ មាននំបុ័ងម្សៅឱកប្រាំ និងត្រីតូចៗពីរ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី បើមនុស្សច្រើនយ៉ាងនេះ?»
យ៉ូហាន 6:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួង*ទៅទិញនំប៉័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ មានសិស្សម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស ទូលព្រះអង្គថា៖ «នៅទីនេះ ក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើមានតែប៉ុណ្ណឹង ធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។
យ៉ូហាន 6:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ភីលីពទូលឆ្លើយថា ទោះបើទិញនំបុ័ងអស់៤០រៀល ក៏មិនគ្រាន់ឲ្យគ្រប់គ្នា សូម្បីតែបន្តិចបន្តួចផង មានសិស្សទ្រង់ម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស គាត់ទូលទ្រង់ថា នៅទីនេះមានក្មេងម្នាក់ មាននំបុ័ងម្សៅឱក៥នឹងត្រីតូច២ ប៉ុន្តែ ដែលមានតែប៉ុណ្ណោះ តើមានប្រយោជន៍អ្វីដល់មនុស្សច្រើនទាំងម៉្លេះ