យ៉ូហាន 6:66-71

យ៉ូហាន 6:66-71 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តាំង​ពី​នោះ​មក មាន​សិស្ស​ព្រះ‌អង្គ​ជា​ច្រើន​ដក​ខ្លួន​ថយ មិន​តាម​ព្រះ‌អង្គ​ទៀត​ឡើយ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​អ្នក​ទាំង​ដប់ពីរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ?» ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​អ្នក​ណា​វិញ? គឺ​ព្រះ‌អង្គ​ហើយ​ដែល​មាន​ព្រះ‌បន្ទូល​នៃ​ជីវិត​អស់​កល្ប​ជា‌និច្ច។ យើង​ខ្ញុំ​ជឿ​ហើយ ក៏​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​បរិសុទ្ធ​តែ​មួយ​របស់​ព្រះ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «តើ​ខ្ញុំ​មិន​បាន​រើស​អ្នក​រាល់​គ្នា ទាំង​ដប់ពីរ​មក​ទេ​ឬ? តែ​មាន​ម្នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​អារក្ស»។ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​យូដាស‌អ៊ីស្កា‌រីយុត កូន​របស់​ស៊ីម៉ូន ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់ពីរ ដ្បិត​គាត់​រៀប​នឹង​ក្បត់​ព្រះ‌អង្គ។

ចែក​រំលែក
អាន យ៉ូហាន 6

យ៉ូហាន 6:66-71 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​ព្រះអង្គ​ទៀត។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស​ទាំង​ដប់‌ពីរ​រូប​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ?»។ លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច។ យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់‌ពីរ​មក ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​មារ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​យូដាស ជា​កូន​លោក​ស៊ីម៉ូន​អ៊ីស្កា‌រីយ៉ុត។ យូដាស​នេះ​ហើយ​ដែល​នឹង​ក្បត់​ព្រះអង្គ ទោះ​បី​គាត់​ជា​សិស្ស​មួយ​រូប​ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​ក៏​ដោយ។

ចែក​រំលែក
អាន យ៉ូហាន 6

យ៉ូហាន 6:66-71 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តាំង​ពី​នោះ​មក មាន​សិស្ស​ទ្រង់​ជា​ច្រើន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត​ទេ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ពួក​១២​នាក់​ថា អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះ‌បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ពិត ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា តើ​ខ្ញុំ​មិន​បាន​រើស​អ្នក​រាល់​គ្នា ជា​ពួក​១២​នាក់​ទេ​ឬ​អី តែ​មាន​ម្នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​អារក្ស​វិញ នេះ​គឺ​ទ្រង់​មាន​បន្ទូល​ពី​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ដែល​នៅ​ក្នុង​ពួក​១២​នាក់​នោះ ដ្បិត​វា​រៀប​នឹង​បញ្ជូន​ទ្រង់​ទៅ។

ចែក​រំលែក
អាន យ៉ូហាន 6