យ៉ូហាន 17:9-10
យ៉ូហាន 17:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំមិនមែនអធិស្ឋានឲ្យលោកីយ៍ទេ គឺអធិស្ឋានឲ្យអស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ព្រោះគេជារបស់ព្រះអង្គ។ អ្វីៗជារបស់ទូលបង្គំ ក៏ជារបស់ព្រះអង្គ ហើយអ្វីៗជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំដែរ ទូលបង្គំបានថ្កើងឡើងក្នុងគេហើយ។
យ៉ូហាន 17:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំសូមអង្វរព្រះអង្គឲ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឲ្យមនុស្សលោកឡើយ គឺអង្វរឲ្យតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ អ្វីៗជារបស់ព្រះអង្គក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសម្តែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។
យ៉ូហាន 17:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំអធិស្ឋានឲ្យគេ មិនមែនអធិស្ឋានឲ្យលោកីយទេ គឺឲ្យអស់អ្នកដែលទ្រង់បានប្រទានមកទូលបង្គំវិញ ពីព្រោះគេជារបស់ផងទ្រង់ (របស់ទូលបង្គំទាំងអស់ជារបស់ផងទ្រង់ ហើយរបស់ទ្រង់ទាំងប៉ុន្មានក៏ជារបស់ផងទូលបង្គំដែរ) ទូលបង្គំបានថ្កើងឡើងក្នុងគេ