យ៉ូហាន 17:4-8

យ៉ូហាន 17:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទូល​បង្គំ​បាន​លើក​តម្កើង​ព្រះ‌អង្គ​នៅ​ផែនដី ដោយ​បាន​បង្ហើយ​កិច្ច‌ការ ដែល​ព្រះ‌អង្គ​ប្រគល់​ឲ្យ​ទូល​បង្គំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ហើយ។ ព្រះ‌វរបិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូល​បង្គំ​ជាមួយ​ព្រះ‌អង្គ​ផង ដោយ​សិរី‌ល្អ​ដែល​ទូល​បង្គំ​ធ្លាប់​មាន​ជា​មួយ​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។ ទូល​បង្គំ​បាន​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ញែក​ពី​លោកីយ៍​នេះ​ប្រទាន​មក​ទូល​បង្គំ​ស្គាល់​ហើយ អ្នក​ទាំង​នោះ​ជា​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រទាន​គេ​មក​ទូល​បង្គំ បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ឥឡូវ​នេះ គេ​ដឹង​ហើយ​ថា អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល​បង្គំ សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ​ទាំង​អស់ ដ្បិត​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក ទូល​បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូល​បង្គំ​មក​ពី​ព្រះ‌អង្គ ក៏​ជឿ​ថា​ព្រះ‌អង្គ​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទូលបង្គំ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ​នៅ​លើ​ផែនដី ហើយ​ទូលបង្គំ​ក៏​បាន​បង្ហើយ​កិច្ចការ ដែល​ព្រះអង្គ​បញ្ជា​ឲ្យ​ទូលបង្គំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ដែរ។ ព្រះ‌បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូលបង្គំ​ឲ្យ​មាន​សិរី‌រុងរឿង​នៅ​ជិត​ព្រះអង្គ គឺ​សិរី‌រុងរឿង​ដែល​ទូលបង្គំ​ធ្លាប់​មាន​នៅ​ជិត​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។ ទូលបង្គំ​បាន​សម្តែង​ព្រះ‌នាម​របស់​ព្រះអង្គ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ទូលបង្គំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​គេ​មក​ឲ្យ​ទូលបង្គំ ហើយ​គេ​បាន​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ដឹង​ថា អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់ ដ្បិត​ទូលបង្គំ​បាន​ប្រគល់​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ទៅ​ឲ្យ​គេ គេ​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ទូលបង្គំ​បាន​ចេញ​មក​ពី​ព្រះអង្គ​មែន ព្រម​ទាំង​ជឿ​ថា​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ទៀត​ផង។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទូលបង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​ប្រគល់​មក​ឲ្យ​ធ្វើ ឥឡូវ​នេះ ឱ​ព្រះវរ‌បិតា​អើយ សូម​ដំកើង​ទូលបង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរី‌ល្អ​ដែល​ទូលបង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ​មិន​ទាន់​បាន​កើត​នៅ​ឡើយ។ ឯ​ពួក​អ្នក ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ អំពី​មនុស្ស​លោក នោះ​ទូលបង្គំ​បាន​បើក​សំដែង​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ទ្រង់ អ្នក​ទាំង​នោះ​ជា​របស់​ផង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​គេ​មក​ទូលបង្គំ គេ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់ ឥឡូវ​នេះ គេ​ដឹង​ថា គ្រប់​ទាំង​អស់​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​សុទ្ធ​តែ​កើត​ពី​ទ្រង់​មក ដ្បិត​អស់​ទាំង​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូលបង្គំ​ចេញ​ពី​ទ្រង់​មក ក៏​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន

ចែក​រំលែក
អាន យ៉ូហាន 17