យ៉ូហាន 17:4-5
យ៉ូហាន 17:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំបានលើកតម្កើងព្រះអង្គនៅផែនដី ដោយបានបង្ហើយកិច្ចការ ដែលព្រះអង្គប្រគល់ឲ្យទូលបង្គំធ្វើនោះចប់សព្វគ្រប់ហើយ។ ព្រះវរបិតាអើយ ឥឡូវនេះ សូមលើកតម្កើងទូលបង្គំជាមួយព្រះអង្គផង ដោយសិរីល្អដែលទូលបង្គំធ្លាប់មានជាមួយព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។
យ៉ូហាន 17:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការ ដែលព្រះអង្គបញ្ជាឲ្យទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។ ព្រះបិតាអើយ ឥឡូវនេះ សូមលើកតម្កើងទូលបង្គំឲ្យមានសិរីរុងរឿងនៅជិតព្រះអង្គ គឺសិរីរុងរឿងដែលទូលបង្គំធ្លាប់មាននៅជិតព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។
យ៉ូហាន 17:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទូលបង្គំបានដំកើងទ្រង់ នៅផែនដី ទូលបង្គំបានបង្ហើយការ ដែលទ្រង់ប្រគល់មកឲ្យធ្វើ ឥឡូវនេះ ឱព្រះវរបិតាអើយ សូមដំកើងទូលបង្គំឡើងជាមួយនឹងទ្រង់ផង ដោយសិរីល្អដែលទូលបង្គំមានជាមួយនឹងទ្រង់ ក្នុងកាលដែលលោកីយមិនទាន់បានកើតនៅឡើយ។