យ៉ូហាន 17:1-2
យ៉ូហាន 17:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនេះរួចហើយ ព្រះអង្គងើបព្រះភក្ត្រទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «ព្រះវរបិតាអើយ ពេលកំណត់បានមកដល់ហើយ សូមលើកតម្កើងព្រះរាជបុត្រារបស់ព្រះអង្គឡើង ដើម្បីឲ្យព្រះរាជបុត្រាបានលើកតម្កើងព្រះអង្គដែរ ដ្បិតព្រះអង្គបានប្រទានឲ្យព្រះរាជបុត្រាមានអំណាចលើមនុស្សទាំងអស់ ដើម្បីប្រទានជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្រះអង្គបានប្រទានមកព្រះរាជបុត្រា។
យ៉ូហាន 17:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គងើបព្រះភ័ក្ត្រទតទៅលើមេឃមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ឥឡូវនេះដល់ពេលកំណត់ហើយ សូមសម្តែងសិរីរុងរឿងរបស់បុត្រឡើង ដើម្បីឲ្យបុត្រសម្តែងសិរីរុងរឿងរបស់ព្រះបិតាដែរ។ ព្រះអង្គបានប្រទានឲ្យបុត្រមានអំណាចលើមនុស្សទាំងអស់ ដើម្បីឲ្យបុត្រផ្ដល់ជីវិតអស់កល្បជានិច្ចដល់អស់អ្នក ដែលព្រះអង្គប្រទានមកបុត្រ។
យ៉ូហាន 17:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះក៏ងើបព្រះនេត្រទៅលើមេឃ ទូលថា ឱព្រះវរបិតាអើយ កំណត់បានមកដល់ហើយ សូមដំកើងព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានដំកើងទ្រង់ដែរ ដូចជាទ្រង់បានប្រទាន ឲ្យព្រះរាជបុត្រាមានអំណាច លើគ្រប់ទាំងមនុស្ស ដើម្បីនឹងប្រទានជីវិតដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកដែលទ្រង់បានប្រទានមកព្រះរាជបុត្រាដែរ