យេរេមា 52:5-7
យេរេមា 52:5-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ទីក្រុងត្រូវគេឡោមព័ទ្ធរហូតដល់ឆ្នាំទីដប់មួយ ក្នុងរាជ្យស្តេចសេដេគា។ នៅថ្ងៃទីប្រាំបួន ខែទីបួន នៅក្នុងទីក្រុងមានអំណត់ជាខ្លាំងណាស់ គ្មានអាហារសម្រាប់បណ្ដាជនសោះ។ នៅគ្រានោះ គេបានទម្លាយកំផែងទីក្រុង ហើយពួកទាហានទាំងអស់ក៏រត់ចេញពីទីក្រុងទាំងយប់ ទៅតាមផ្លូវទ្វារកណ្ដាលកំផែងទាំងពីរ ដែលនៅជិតច្បារស្តេច គេរត់តម្រង់ទៅស្រុកវាល (ចំណែកពួកខាល់ដេនៅឡោមព័ទ្ធទីក្រុង)។
យេរេមា 52:5-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេឡោមព័ទ្ធក្រុងនេះ រហូតដល់ឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគា។ នៅថ្ងៃទីប្រាំបួននៃខែទីបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ប្រជាជនក្នុងក្រុងលែងមានអាហារបរិភោគទៀតនោះ ពួកខ្មាំងទម្លុះកំពែងក្រុង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្ដី ពួកទាហានយូដាទាំងអស់នាំគ្នាចេញពីទីក្រុង នៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។
យេរេមា 52:5-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាងនោះ ទីក្រុងត្រូវគេឡោមព័ទ្ធ ដរាបដល់ឆ្នាំទី១១ក្នុងរាជ្យស្តេចសេដេគា លុះដល់ថ្ងៃ៩ខែអាសាធ នោះនៅក្នុងទីក្រុងមានអំណត់ជាខ្លាំងណាស់ ដល់ម៉្លេះបានជាគ្មានអាហារសំរាប់បណ្តាជនសោះ នៅគ្រានោះ គេទំលាយកំផែងទីក្រុងបាន រួចពួកទាហានទាំងអស់ក៏រត់ចេញពីទីក្រុងទាំងយប់ ទៅតាមផ្លូវទ្វារកណ្តាលកំផែងទាំង២ ដែលនៅជិតច្បារស្តេច ហើយគេរត់ដំរង់ទៅឯស្រុកវាល (ចំណែកពួកខាល់ដេគេនៅឡោមព័ទ្ធទីក្រុង)