យេរេមា 52:1-2
យេរេមា 52:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃមួយឆ្នាំហើយ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានគ្រប់ដប់មួយឆ្នាំ មាតាព្រះនាមថាហាមូថាល ជាបុត្រីយេរេមា ដែលនៅក្រុងលិបណា។ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាដូចដែលយេហូយ៉ាគីមបានធ្វើ។
យេរេមា 52:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃមួយព្រះវស្សា ទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ហាមូថាល់ ជាកូនរបស់លោកយេរេមា ដែលជាអ្នកស្រុកលីបណា។ ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទយេហូយ៉ាគីមដែរ។
យេរេមា 52:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ទ្រង់ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានគ្រប់១១ឆ្នាំ ព្រះមាតាទ្រង់នាមជាហាមូថាល ជាបុត្រីយេរេមា ដែលនៅក្រុងលិបណា ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងការដែលយេហូយ៉ាគីមបានធ្វើ