ចៅហ្វាយ 11:1-3

ចៅហ្វាយ 11:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ មាន​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​ម្នាក់​ឈ្មោះ​យែបថា ជា​កូន​ស្រី​ពេស្យា​ម្នាក់។ កាឡាត​ជាឪពុក​របស់​យែប​ថា។ រីឯ​ប្រពន្ធ​របស់​កាឡាត​ក៏​បាន​បង្កើត​កូន​ប្រុស​ខ្លះ​ឲ្យ​គាត់​ដែរ កាល​កូន​ប្រុសៗ​របស់​ប្រពន្ធ​គាត់​បាន​ធំ​ឡើង គេ​ក៏​បណ្តេញ​យែបថា​ចេញ ដោយ​ពាក្យ​ថា៖ «ឯង​មិន​ត្រូវទទួល​ចំណែក​មត៌កអ្វីនៅ​ក្នុង​គ្រួ​សារ​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូនរបស់​ស្ត្រីដទៃ»។ ពេល​នោះ យែបថា​ក៏​រត់​ពី​បង​ប្អូន​របស់​គាត់ ចេញ​ទៅ​រស់​នៅ​ស្រុក​ថូប រួច​មាន​មនុស្ស​អនាថា​មូល​គ្នា​មក​ចូល​ដៃ​ជា​មួយគាត់ ហើយ​តែង​ចេញ​ទៅ​ប្លន់​ជា​មួយ​គាត់។

ចែក​រំលែក
អាន ចៅហ្វាយ 11

ចៅហ្វាយ 11:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ស្រុក​កាឡាដ មាន​អ្នក​ចម្បាំង​ដ៏​អង់‌អាច​មួយ​រូប ឈ្មោះ​យែបថា ជា​កូន​របស់​ស្រី​ពេស្យា​ម្នាក់ និង​បុរស​ឈ្មោះ​កាឡាដ។ រីឯ​ភរិយា​របស់​លោក​កាឡាដ​ក៏​បាន​បង្កើត​កូន​ប្រុសៗ​ជូន​គាត់​ដែរ។ លុះ​កូន​ទាំង​នោះ​ធំ​ឡើង គេ​នាំ​គ្នា​បណ្ដេញ​លោក​យែបថា ដោយ​និយាយ​ថា៖ «ឯង​គ្មាន​សិទ្ធិ​នឹង​ទទួល​មត៌ក​របស់​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​របស់​ស្រី​ដទៃ»។ ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បងប្អូន​របស់​គាត់ ទៅ​រស់​នៅ​ក្នុង​ស្រុក​ថូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។

ចែក​រំលែក
អាន ចៅហ្វាយ 11

ចៅហ្វាយ 11:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខណៈ​នោះ មាន​មនុស្ស​ក្លាហាន ហើយ​ស្ទាត់​ជំនាញ​ម្នាក់ ឈ្មោះ​យែបថា ជា​កូន​ដែល​កាឡាត​បង្កើត​នឹង​ស្រី​សំផឹង​ម្នាក់ ឯ​ប្រពន្ធ​កាឡាត​ក៏​បាន​បង្កើត​កូន​ប្រុស​ខ្លះ​ឲ្យ​គាត់​ដែរ កាល​ពួក​កូន​របស់​ប្រពន្ធ​គាត់​បាន​ធំ​ឡើង នោះ​ក៏​បណ្តេញ​យែបថា​ចេញ ដោយ​ពាក្យ​ថា ឯង​មិន​ត្រូវ​បាន​ចំណែក​មរដក​ក្នុង​គ្រួ​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​ខាង​ក្រៅ នោះ​យែបថា​ក៏​រត់​ពី​បង​ប្អូន ចេញ​ទៅ​នៅ​ឯ​ស្រុក​ថូប​ទៅ រួច​មាន​ពួក​មនុស្ស​អនាថា​មូល​មក​ចូល​ដៃ​ជា​មួយ​គ្នា គេ​តែង​ចេញ​ទៅ​វាយ​ប្លន់​ជា​មួយ​នឹង​គាត់។

ចែក​រំលែក
អាន ចៅហ្វាយ 11