គ្រានោះ មានអ្នកចម្បាំងដ៏ខ្លាំងពូកែម្នាក់ឈ្មោះយែបថា ជាកូនស្រីពេស្យាម្នាក់។ កាឡាតជាឪពុករបស់យែបថា។ រីឯប្រពន្ធរបស់កាឡាតក៏បានបង្កើតកូនប្រុសខ្លះឲ្យគាត់ដែរ កាលកូនប្រុសៗរបស់ប្រពន្ធគាត់បានធំឡើង គេក៏បណ្តេញយែបថាចេញ ដោយពាក្យថា៖ «ឯងមិនត្រូវទទួលចំណែកមត៌កអ្វីនៅក្នុងគ្រួសារឪពុកយើងទេ ដ្បិតឯងជាកូនរបស់ស្ត្រីដទៃ»។ ពេលនោះ យែបថាក៏រត់ពីបងប្អូនរបស់គាត់ ចេញទៅរស់នៅស្រុកថូប រួចមានមនុស្សអនាថាមូលគ្នាមកចូលដៃជាមួយគាត់ ហើយតែងចេញទៅប្លន់ជាមួយគាត់។
អាន ពួកចៅហ្វាយ 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ពួកចៅហ្វាយ 11:1-3
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ