អេសាយ 8:14-18
អេសាយ 8:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គនឹងបានសម្រាប់ជាទីបរិសុទ្ធ តែជាថ្មចំពប់ ហើយជាថ្មដាដែលបង្អាក់បង្អន់ចិត្តដល់ពួកអ៊ីស្រាអែលទាំងពីរវង្ស ហើយជាអន្ទាក់ និងជាជង់ដល់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់ មនុស្សជាច្រើននឹងចំពប់នឹងថ្មនោះ ហើយដួលទៅ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយចាប់បានផង ចូរចងសេចក្ដីបន្ទាល់ទុក ហើយបិទត្រាបញ្ញត្តិច្បាប់នៅក្នុងពួកសិស្សរបស់យើងចុះ ឯខ្ញុំ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលព្រះអង្គលាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែព្រះអង្គ មើល៍ ខ្ញុំ និងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសម្រាប់ជាទីសម្គាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គគង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។
អេសាយ 8:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះអង្គផ្ទាល់នឹងធ្វើជាទីសក្ការៈ តែព្រះអង្គជាថ្មដែលនាំឲ្យ ប្រជាជាតិអ៊ីស្រាអែលទាំងពីរនគរប៉ះទង្គិច ជាសិលាដែលនាំឲ្យគេជំពប់ដួល ហើយក៏ជាជង់ និងជាអន្ទាក់ ដល់ក្រុងយេរូសាឡឹមដែរ។ មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះ ហើយដួលបាក់បែកខ្ទេចខ្ទាំ ពួកគេនឹងជាប់អន្ទាក់ ហើយត្រូវព្រានចាប់យកទៅ។ ខ្ញុំរក្សាសក្ខីភាពនេះទុក ខ្ញុំបិទត្រាលើពាក្យទូន្មាននេះ ហើយរក្សាទុកក្នុងចំណោមសាវ័ករបស់ខ្ញុំ។ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។ នៅស្រុកអ៊ីស្រាអែល ខ្ញុំ និងកូនដែលព្រះអម្ចាស់ប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសម្គាល់ និងជាប្រផ្នូល មកពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។
អេសាយ 8:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទ្រង់នឹងបានសំរាប់ជាទីបរិសុទ្ធ តែជាថ្មចំពប់ ហើយជាថ្មដាដែលបង្អាក់បង្អន់ចិត្តដល់ពួកអ៊ីស្រាអែលទាំង២វង្ស ហើយជាអន្ទាក់ នឹងជាជង់ដល់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់ មនុស្សជាច្រើននឹងចំពប់នឹងថ្មនោះ ហើយដួលទៅ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយចាប់បានផង។ ចូរចងសេចក្ដីបន្ទាល់ទុក ហើយបិទត្រាបញ្ញត្តច្បាប់នៅក្នុងពួកសិស្សរបស់អញចុះ ឯខ្ញុំៗនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលទ្រង់លាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែទ្រង់ មើល ខ្ញុំ ហើយនឹងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសំរាប់ជាទីសំគាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។