អេសាយ 53:4-6

អេសាយ 53:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ពិត ប៉ុន្តែ យើង​រាល់​គ្នា​បាន​រាប់​ព្រះ‌អង្គ​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា។ ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។ យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ព្រះ‌អង្គ។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តាម​ពិត លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើង មក​ដាក់​លើ​ខ្លួន​លោក។ រីឯ​យើង​វិញ យើង​ស្មាន​ថា ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​លោក ព្រះអង្គ​បាន​វាយ និង​បន្ទាប​បន្ថោក​លោក។ ប៉ុន្តែ លោក​ត្រូវ​គេ​ចាក់​ទម្លុះ ព្រោះ​តែ​ការ​បះ‌បោរ​របស់​យើង លោក​ត្រូវ​គេ​ជាន់​ឈ្លី ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​យើង លោក​បាន​រង​ទារុណ‌កម្ម ដើម្បី​ឲ្យ​យើង​ទទួល​សេចក្ដី​សុខ‌សាន្ត ហើយ​ដោយ‌សារ​ស្នាម​របួស​របស់​លោក យើង​ក៏​បាន​ជា​សះ‌ស្បើយ។ កាល​ពី​មុន យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​វង្វេង ដូច​ចៀម​ដែល​បែក​ចេញ​ពី​ហ្វូង ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ផ្ទាល់ តែ​ព្រះ‌អម្ចាស់​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ‌ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ជា​ពិត ប៉ុន្តែយើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ‌ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:4-6

អេសាយ 53:4-6 គខបអេសាយ 53:4-6 គខប