អេសាយ 53:2-4

អេសាយ 53:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ព្រះ‌អង្គ​បាន​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​លំពង់​ទន់​ខ្ចី ហើយ​ដូច​ជា​ឫស​ដែល​ពន្លក​ចេញ​ពី​ដី​ហួត‌ហែង ព្រះ‌អង្គ​ឥត​មាន​ទ្រង់‌ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ព្រះ‌អង្គ នោះ​ក៏​គ្មាន​ភាព​លម្អ​ណា ដែល​ឲ្យ​យើង​រីក‌រាយ​ចិត្ត​ដែរ។ ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល ព្រះ‌អង្គ​ជា​មនុស្ស​មាន​ទុក្ខព្រួយ ហើយ​ទទួល​រង​ជំងឺ​រោគា ដូច​ជា​អ្នក​ដែល​មនុស្ស​គេច​មុខ​ចេញ ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​យើង​មិន​បាន​រាប់‌អាន​ព្រះ‌អង្គ​សោះ។ ព្រះ‌អង្គ​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ពិត ប៉ុន្តែ យើង​រាល់​គ្នា​បាន​រាប់​ព្រះ‌អង្គ​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ អ្នក​បម្រើ​ប្រៀប​បាន​នឹង​ពន្លក​មួយ ដែល​លូត​លាស់​មិន​សូវ​ល្អ ដូច​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​ហួត‌ហែង។ លោក​គ្មាន​រូប​សម្បត្តិ និង​គ្មាន​កិត្តិយស​ថ្លៃ‌ថ្នូរ គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ហើយ​លោក​ក៏​គ្មាន​រូប​រាង​អ្វី​គួរ​ឲ្យ ទាក់‌ទាញ​ចិត្ត​យើង​ដែរ។ លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយ គ្មាន​នរណា​រាប់​រក។ លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ ធ្លាប់​តែ​រង​ទុក្ខ​វេទនា លោក​ដូច​មនុស្ស​ដែល​គេ​ខ្ពើម គេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។ យើង​បាន​មើល‌ងាយ​លោក ហើយ​មិន​រាប់​រក​លោក​ឡើយ។ តាម​ពិត លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើង មក​ដាក់​លើ​ខ្លួន​លោក។ រីឯ​យើង​វិញ យើង​ស្មាន​ថា ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​លោក ព្រះអង្គ​បាន​វាយ និង​បន្ទាប​បន្ថោក​លោក។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ទ្រង់​បាន​ចំរើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​លំពង់​ទន់​ខ្ចី ហើយ​ដូច​ជា​ឫស​ដែល​ពន្លក​ចេញ​ពី​ដី​ហួត‌ហែង ទ្រង់​ឥត​មាន​ទ្រង់‌ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា​ដែល​ឲ្យ​យើង​រីក‌រាយ​ចិត្ត​ដែរ ទ្រង់​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្ដី​ឈឺ‌ចាប់ ទ្រង់​ត្រូវ​គេ​មើល‌ងាយ ដូច​ជា​អ្នក​ណា​ដែល​មនុស្ស​គេច​មុខ​ចេញ ហើយ​យើង​រាល់​គ្នា​មិន​បាន​រាប់‌អាន​ទ្រង់​សោះ។ ទ្រង់​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ‌ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ជា​ពិត ប៉ុន្តែយើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា

ចែក​រំលែក
អាន អេសាយ 53