អេសាយ 14:12-14
អេសាយ 14:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎! អ្នកបានគិតក្នុងចិត្តថា៖ យើងនឹងឡើងទៅស្ថានសួគ៌ យើងនឹងតម្កើងបល្ល័ង្កឲ្យខ្ពស់ជាង អស់ទាំងផ្កាយរបស់ព្រះ ហើយយើងនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង យើងនឹងឡើងទៅផុតទីខ្ពស់នៃពពក យើងនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត។
អេសាយ 14:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱផ្កាយព្រឹកដ៏ភ្លឺអើយ ម្ដេចក៏អ្នកធ្លាក់ពីលើមេឃមកដូច្នេះ? អ្នកធ្លាប់បង្ក្រាបប្រជាជាតិទាំងឡាយ ម្ដេចអ្នកដួលដល់ដីយ៉ាងនេះ? អ្នកតែងតែពោលថា: “យើងនឹងឡើងទៅលើមេឃ ហើយលើក បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ របស់ព្រះជាម្ចាស់ទៅទៀត។ យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត ជាកន្លែងដែលព្រះទាំងឡាយជួបជុំគ្នា។ យើងនឹងឡើងទៅលើ ខ្ពស់ជាងពពកទៅទៀត យើងនឹងបានដូចព្រះដ៏ខ្ពង់ខ្ពស់បំផុត”។
អេសាយ 14:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ន៏ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎ ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត