អេសាយ 14:12-14

អេសាយ 14:12-14 គខប

ឱ​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​អើយ ម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក​ដូច្នេះ? អ្នក​ធ្លាប់​បង្ក្រាប​ប្រជា‌ជាតិ​ទាំង‌ឡាយ ម្ដេច​អ្នក​ដួល​ដល់​ដី​យ៉ាង​នេះ? អ្នក​តែងតែ​ពោល​ថា: “យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើក បល្ល័ង្ក​របស់​យើង​ឡើង​ឲ្យ​ខ្ពស់​ជាង​ផ្កាយ របស់​ព្រះ‌ជាម្ចាស់​ទៅ​ទៀត។ យើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុត ជា​កន្លែង​ដែល​ព្រះ​ទាំង‌ឡាយ​ជួប‌ជុំ​គ្នា។ យើង​នឹង​ឡើង​ទៅ​លើ ខ្ពស់​ជាង​ពពក​ទៅ​ទៀត យើង​នឹង​បាន​ដូច​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។