ហូសេ 12:2-4
ហូសេ 12:2-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានក្ដីក្ដាំនឹងយូដា ក៏នឹងដាក់ទោសយ៉ាកុបតាមអំពើរបស់គេ ព្រមទាំងសងគេតាមកិរិយារបស់គេផង។ កាលនៅក្នុងផ្ទៃនៅឡើយ យ៉ាកុបបានចាប់កែងជើងរបស់បង លុះមានវ័យពេញកម្លាំងហើយ យ៉ាកុបបានបោកចំបាប់ជាមួយព្រះ។ លោកបានបោកចំបាប់ជាមួយទេវតា ហើយក៏បានឈ្នះ លោកបានយំ ហើយអង្វរសុំការប្រណីសន្ដោស លោកបានជួបព្រះអង្គនៅបេត-អែល នៅទីនោះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោក
ហូសេ 12:2-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការ គឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។ រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់ និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើនឡើងៗ។ អេប្រាអ៊ីមចងសម្ពន្ធមិត្តជាមួយស្រុកអាស្ស៊ីរី ហើយយកប្រេងទៅចងមិត្តភាពជាមួយ ស្រុកអេស៊ីប។ ព្រះអម្ចាស់ក៏មានសំណុំរឿងជាមួយយូដាដែរ ព្រះអង្គនឹងដាក់ទោសកូនចៅលោកយ៉ាកុប ព្រោះតែមារយាទអាក្រក់របស់ពួកគេ ព្រះអង្គតបស្នងទៅពួកគេវិញ តាមអំពើដែលខ្លួនប្រព្រឹត្ត។ ពេលនៅក្នុងផ្ទៃម្ដាយ លោកយ៉ាកុបបានតោងកែងជើងបងរបស់ខ្លួន លុះដល់ពេលធំពេញវ័យ គាត់បានបោកចំបាប់ជាមួយព្រះជាម្ចាស់។
ហូសេ 12:2-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អេប្រាអិមចិញ្ចឹមខ្លួនដោយខ្យល់ទទេ ក៏ដេញតាមខ្យល់ពីទិសខាងកើត គេចំរើនសេចក្ដីភូតភរនឹងការខូចបង់ជានិច្ច គេតាំងសញ្ញានឹងស្រុកអាសស៊ើរ ហើយបញ្ជូនប្រេងទៅឯស្រុកអេស៊ីព្ទ ព្រះយេហូវ៉ាទ្រង់មានរឿងនឹងយូដាដែរ ក៏នឹងធ្វើទោសដល់យ៉ាកុបតាមអំពើប្រព្រឹត្តរបស់គេ ព្រមទាំងសងគេតាមកិរិយារបស់គេផង កាលនៅក្នុងផ្ទៃនៅឡើយ នោះយ៉ាកុបបានចាប់កែងជើងរបស់បង លុះកាលមានវ័យពេញកំឡាំងហើយ នោះក៏មានអំណាចនៅចំពោះព្រះដែរ