លោកុប្បត្តិ 9:18-20
លោកុប្បត្តិ 9:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនរបស់លោកណូអេដែលចេញពីទូកធំមក មានសិម ហាំ និងយ៉ាផែត។ ហាំជាឪពុករបស់កាណាន។ អ្នកទាំងបីនេះជាកូនរបស់លោកណូអេ គឺកូនចៅអ្នកទាំងនេះហើយ ដែលបានចេញទៅនៅពាសពេញលើផែនដី។ លោកណូអេបានចាប់ផ្ដើមភ្ជួររាស់ដីធ្វើចម្ការ ហើយដាំទំពាំងបាយជូរមុនគេបង្អស់។
លោកុប្បត្តិ 9:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនប្រុសរបស់លោកណូអេដែលបានចេញពីទូកធំនោះ ឈ្មោះ សិម ហាំ និងយ៉ាផេត។ លោកហាំជាបុព្វបុរសរបស់ជនជាតិកាណាន។ កូនប្រុសទាំងបីរបស់លោកណូអេបានបង្កើតកូនចៅនៅពាសពេញលើផែនដីឡើងវិញ។ លោកណូអេបានភ្ជួររាស់ដី ដាំចម្ការទំពាំងបាយជូរ មុនគេបង្អស់។
លោកុប្បត្តិ 9:18-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកូនណូអេដែលចេញពីទូកធំមក នោះគឺសិម ហាំ នឹងយ៉ាផែត ឯហាំ នោះជាឪពុកកាណាន អ្នកទាំង៣នោះជាកូនរបស់ណូអេ គឺកូនចៅអ្នកទាំងនោះហើយ ដែលបានចេញទៅនៅពេញពាសលើផែនដី។ ឯណូអេ គាត់ចាប់តាំងភ្ជួររាស់ដីធ្វើចំការ ហើយដាំទំពាំងបាយជូរ