លោកុប្បត្តិ 6:11-14

លោកុប្បត្តិ 6:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ផែន‌ដីបាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ហើយ​ផែន​ដី​មាន​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។ ព្រះ‌ទ្រង់​ទត​ឃើញ​ថា ផែន‌ដី​ខូច​អាក្រក់ ដ្បិត​គ្រប់​ទាំង​សាច់​បាន​បង្ខូច​ផ្លូវ​របស់​ខ្លួន​នៅ​លើ​ផែន‌ដី។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​សម្រេច​ឲ្យ​សាច់​ទាំង​អស់​វិនាស​ផុត​ពី​មុខ​យើង ដ្បិត​ផែន‌ដី​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ដោយ​សារ​គេ ឥឡូវ​នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​ជា‌មួយ​នឹង​ផែន‌ដី។ ចូរ​យក​ឈើ​ម៉ៃសាក់​មក​ធ្វើ​ជា​ទូក​ធំ​សម្រាប់​អ្នក ត្រូវ​ធ្វើ​បន្ទប់​នៅ​ក្នុង​ទូក​នោះ ហើយ​យក​ជ័រ​មក​លាប ទាំង​ក្នុងទាំង​ក្រៅផង។

លោកុប្បត្តិ 6:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិល‌ខូច​អស់ ហើយ​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ទៀត​ផង។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា​ផែនដី​អាក្រក់​ខូច​អស់ ដ្បិត​មនុស្ស​លោក​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​មាន​កិរិយា​មារ‌យាទ​ខិល‌ខូច​អាក្រក់។ ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ផ្ដាច់​ជីវិត​សត្វ​លោក​ទាំង​អស់ ដ្បិត​មនុស្ស​បាន​ធ្វើ​ឲ្យ​ផែនដី​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។ ដូច្នេះ យើង​នឹង​លុប​បំបាត់​គេ​ឲ្យ​វិនាស​សូន្យ​ទៅ​ជា​មួយ​ផែនដី។ ចូរ​អ្នក​យក​ស្រឡៅ​មក​ធ្វើ​ទូក​មួយ​យ៉ាង​ធំ ហើយ​ចែក​ទូក​ធំ​នេះ​ជា​ច្រើន​បន្ទប់ ព្រម​ទាំង​យក​ជ័រ​មក​លាប​ភ្ជិត​ទាំង​ក្នុង​ទាំង​ក្រៅ​ផង។

លោកុប្បត្តិ 6:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ផែនដី នោះ​បាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ក៏​មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ផង ហើយ​ព្រះ‌ទ្រង់​ទត​មើល​ផែនដី ឃើញ​ថា​ខូច​អាក្រក់​ដូច្នេះ ដ្បិត​គ្រប់​ទាំង​សាច់​បាន​បង្ខូច​ផ្លូវ​ខ្លួន​នៅ​ផែនដី​ទៅ​ហើយ។ ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ណូអេ​ថា អស់​ទាំង​សាច់​ត្រូវ​ផុត​ពី​មុខ​អញ​ហើយ ដ្បិត​ផែនដី​បាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ដោយ‌សារ​គេ មើល អញ​នឹង​បំផ្លាញ​គេ​ទៅ​ជា​មួយ​នឹង​ផែនដី​ផង ចូរ​ឯង​យក​ឈើ​ម៉ៃសាក់​ធ្វើ​ជា​ទូក​ធំ​សំរាប់​ឯង ត្រូវ​ឲ្យ​ធ្វើ​បន្ទប់​នៅ​ក្នុង​ទូក​នោះ ហើយ​ពរ​ជ័រ​ទាំង​ខាង​ក្នុង​ខាង​ក្រៅ