លោកុ‌ប្បត្តិ 6:11-14

លោកុ‌ប្បត្តិ 6:11-14 គកស១៦

គ្រា​នោះ ផែន‌ដីបាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ហើយ​ផែន​ដី​មាន​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។ ព្រះ‌ទ្រង់​ទត​ឃើញ​ថា ផែន‌ដី​ខូច​អាក្រក់ ដ្បិត​គ្រប់​ទាំង​សាច់​បាន​បង្ខូច​ផ្លូវ​របស់​ខ្លួន​នៅ​លើ​ផែន‌ដី។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​សម្រេច​ឲ្យ​សាច់​ទាំង​អស់​វិនាស​ផុត​ពី​មុខ​យើង ដ្បិត​ផែន‌ដី​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ដោយ​សារ​គេ ឥឡូវ​នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​ជា‌មួយ​នឹង​ផែន‌ដី។ ចូរ​យក​ឈើ​ម៉ៃសាក់​មក​ធ្វើ​ជា​ទូក​ធំ​សម្រាប់​អ្នក ត្រូវ​ធ្វើ​បន្ទប់​នៅ​ក្នុង​ទូក​នោះ ហើយ​យក​ជ័រ​មក​លាប ទាំង​ក្នុងទាំង​ក្រៅផង។