លោកុប្បត្តិ 47:7-9

លោកុប្បត្តិ 47:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប ជា​ឪពុក មក​គាល់​ព្រះចៅ​ផារ៉ោន​ដែរ។ លោក​យ៉ាកុប​បាន​ថ្វាយ​ពរ​ដល់​ព្រះ‌រាជា។ ព្រះចៅ​ផារ៉ោន​សួរ​លោក​យ៉ាកុប​ថា៖ «តើ​លោក​តា​អាយុ​ប៉ុន្មាន​ហើយ?»។ លោក​យ៉ាកុប​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ អស់​រយៈ​ពេល​មួយ​រយ​សាម‌សិប​ឆ្នាំ​ហើយ។ អាយុ​ទូលបង្គំ​មិន​វែង​ទេ ហើយ​ក៏​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ផង គឺ​ទូលបង្គំ​រស់​មិន​បាន​យូរ​ដូច​បុព្វបុរស​របស់​ទូលបង្គំ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ​ឡើយ»។