លោកុប្បត្តិ 47:4
លោកុប្បត្តិ 47:4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកគេទូលផារ៉ោនថា៖ «យើងខ្ញុំបានមកជ្រកកោននៅក្នុងស្រុកនេះ ព្រោះនៅស្រុកកាណានមានអំណត់ខ្លាំងណាស់ គ្មានស្មៅឲ្យហ្វូងសត្វរបស់ទូលបង្គំយើងខ្ញុំទេ ហេតុនេះ សូមទ្រង់ប្រោសមេត្តាឲ្យទូលបង្គំយើងខ្ញុំបានជ្រកកោននៅស្រុកកូសែនផង»។
លោកុប្បត្តិ 47:4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេទូលស្ដេចទៀតថា៖ «ទូលបង្គំយើងខ្ញុំបានមកជ្រកកោននៅស្រុកនេះ ព្រោះនៅស្រុកកាណានកើតទុរ្ភិក្សខ្លាំងណាស់ ពុំមានស្មៅសម្រាប់ហ្វូងចៀមរបស់ទូលបង្គំយើងខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់មេត្តាប្រោសឲ្យទូលបង្គំយើងខ្ញុំរស់នៅក្នុងតំបន់កូសែនផង»។
លោកុប្បត្តិ 47:4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេទូលទ្រង់ថា យើងខ្ញុំសូមចូលមកជ្រកកោននៅក្នុងស្រុកនេះផង ពីព្រោះនៅឯស្រុកកាណាន នោះគ្មានស្មៅឲ្យហ្វូងសត្វរបស់យើងខ្ញុំជាបាវទ្រង់ទេ ដ្បិតនៅស្រុកនោះកើតមានអំណត់ជាខ្លាំងណាស់ ដូច្នេះសូមឲ្យយើងខ្ញុំ ជាបាវទ្រង់ បានជ្រកកោននៅស្រុកកូសែនផង