លោកុប្បត្តិ 47:29
លោកុប្បត្តិ 47:29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះជិតដល់ពេលដែលលោកអ៊ីស្រាអែលត្រូវស្លាប់ លោកបានហៅលោកយ៉ូសែបជាកូនមកផ្តាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសន្យានឹងពុកថា កូននឹងប្រព្រឹត្តចំពោះពុកដោយសប្បុរស ហើយស្មោះត្រង់ គឺមិនត្រូវបញ្ចុះសពពុកនៅក្នុងស្រុកអេស៊ីព្ទនេះឡើយ។
លោកុប្បត្តិ 47:29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលលោកអ៊ីស្រាអែលជិតទទួលមរណភាព លោកបានហៅលោកយ៉ូសែបជាកូនមកផ្ដាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសម្តែងចិត្តសប្បុរស និងស្មោះត្រង់ចំពោះពុកដូចតទៅនេះ គឺមិនត្រូវបញ្ចុះសពពុកនៅស្រុកអេស៊ីបឡើយ!
លោកុប្បត្តិ 47:29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេលាដែលអ៊ីស្រាអែលត្រូវស្លាប់ នោះកាន់តែជិតដល់ គាត់ហៅយ៉ូសែបជាកូនមកផ្តាំថា បើឯងអាណិតដល់អញឥឡូវ នោះចូរដាក់ដៃនៅក្រោមភ្លៅអញស្បថថា ឯងនឹងប្រព្រឹត្តចំពោះអញដោយសប្បុរសហើយពិតត្រង់ គឺមិនកប់សពអញនៅក្នុងស្រុកអេស៊ីព្ទនេះឡើយ