លោកុប្បត្តិ 46:1-7
លោកុប្បត្តិ 46:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកអ៊ីស្រាអែលក៏នាំយករបស់លោកទាំងអស់ ធ្វើដំណើរចេញទៅ។ លុះទៅដល់បៀរ-សេបា លោកថ្វាយយញ្ញបូជាដល់ព្រះនៃលោកអ៊ីសាក ជាឪពុករបស់លោក។ ព្រះទ្រង់មានព្រះបន្ទូលទៅកាន់លោកអ៊ីស្រាអែលក្នុងនិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់!» ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាព្រះ គឺជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាតិសាសន៍មួយដ៏ធំ។ យើងនឹងចុះទៅស្រុកអេស៊ីព្ទជាមួយអ្នក យើងក៏នឹងនាំអ្នកឡើងមកវិញដែរ ហើយដៃរបស់យ៉ូសែបនឹងបិទភ្នែកអ្នក»។ បន្ទាប់មក លោកយ៉ាកុបក៏ចេញពីបៀរ-សេបា។ កូនៗរបស់លោកអ៊ីស្រាអែលក៏បញ្ជិះឪពុក និងប្រពន្ធកូនរបស់គេ ក្នុងរទេះដែលផារ៉ោនបានបញ្ជូនមកនោះ។ គេក៏យកហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅស្រុកអេស៊ីព្ទ គឺលោកយ៉ាកុប និងពូជពង្សរបស់លោកទាំងអស់ដែលនៅជាមួយ មានកូនប្រុស ចៅប្រុស កូនស្រី និងចៅស្រីរបស់លោកទាំងប៉ុន្មាន គឺលោកបាននាំពូជពង្សទាំងអស់របស់លោកទៅឯស្រុកអេស៊ីព្ទជាមួយគ្នា។

លោកុប្បត្តិ 46:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអ៊ីស្រាអែលចេញដំណើរទៅ ដោយយកអ្វីៗទាំងអស់ ដែលលោកមានទៅជាមួយផង។ លុះទៅដល់បៀរសេបា លោកបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ជាព្រះរបស់លោកអ៊ីសាក ជាឪពុក។ ព្រះជាម្ចាស់មានព្រះបន្ទូលហៅលោកអ៊ីស្រាអែល ក្នុងសុបិននិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!»។ លោកអ៊ីស្រាអែលឆ្លើយថា៖ «បពិត្រព្រះអម្ចាស់!»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះជាម្ចាស់ ជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។ យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យ៉ូសែបនឹងបិទភ្នែកឲ្យអ្នក»។ លោកយ៉ាកុបចាកចេញពីបៀរសេបា។ កូនរបស់លោកអ៊ីស្រាអែលបាននាំឪពុក និងប្រពន្ធកូនរបស់ខ្លួនជិះរទេះ ដែលព្រះចៅផារ៉ោនបានបញ្ជូនឲ្យមកទទួលនោះ។ គេក៏នាំហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅជាមួយដែរ។ លោកយ៉ាកុបធ្វើដំណើរទៅស្រុកអេស៊ីប ទាំងនាំពូជពង្សទាំងអស់ទៅជាមួយផង។ លោកនាំកូនប្រុស ចៅប្រុស កូនស្រី ចៅស្រី គឺនាំពូជពង្សទាំងប៉ុន្មានរបស់លោក ទៅស្រុកអេស៊ីប។
លោកុប្បត្តិ 46:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ៊ីស្រាអែលក៏នាំយករបស់គាត់ទាំងអស់ ធ្វើដំណើរចេញទៅ លុះដល់បៀរ-សេបាហើយ នោះគាត់ថ្វាយយញ្ញបូជាដល់ព្រះនៃអ៊ីសាកជាឪពុកខ្លួន ព្រះទ្រង់មានបន្ទូលនឹងអ៊ីស្រាអែល ក្នុងការជាក់ស្តែងនៅពេលយប់ថា យ៉ាកុបៗអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់អើយ រួចទ្រង់មានបន្ទូលថា អញជាព្រះ គឺជាព្រះនៃឪពុកឯង កុំឲ្យខ្លាចនឹងចុះទៅឯស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើងមកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង រួចយ៉ាកុបក្រោកឡើងចេញពីបៀរ-សេបាទៅ ហើយពួកកូនចៅអ៊ីស្រាអែលក៏បញ្ជិះឪពុក នឹងប្រពន្ធកូនគេលើរទេះដែលផារ៉ោនបានផ្ញើមកសំរាប់នាំយកទៅ គេក៏យកហ្វូងសត្វនឹងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេបាន ពីកាលនៅស្រុកកាណាន នាំទៅស្រុកអេស៊ីព្ទដែរ គឺយ៉ាកុបនឹងពូជគាត់ទាំងអស់គ្នា គាត់បាននាំ ទាំងកូនប្រុស កូនស្រី នឹងចៅទាំងប៉ុន្មាន ហើយពូជពង្សទាំងអស់ទៅឯស្រុកអេស៊ីព្ទជាមួយគ្នា។