លោកុប្បត្តិ 45:4-11
លោកុប្បត្តិ 45:4-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូសែបមានប្រសាសន៍ថា៖ «សូមខិតចូលមកជិតខ្ញុំមក៍» ពួកគេក៏ខិតចូលទៅជិតលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែបប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេនាំយកមកស្រុកអេស៊ីបនេះ។ ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្ដាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតព្រះជាម្ចាស់បានចាត់ប្អូនឲ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។ មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។ ព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុក សម្រាប់រក្សាជីវិតបងៗឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ ដូច្នេះ ពុំមែនបងៗទេ គឺព្រះជាម្ចាស់វិញទេតើ ដែលចាត់ប្អូនឲ្យមកទីនេះ ព្រះអង្គបានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ព្រះចៅផារ៉ោន គឺឲ្យប្អូនត្រួតត្រាលើរាជវាំងរបស់ស្ដេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។ សូមបងៗវិលទៅរកឪពុកយើងជាប្រញាប់ ហើយជម្រាបលោកថា “យ៉ូសែប ជាកូនលោកឪពុក សូមផ្ដាំមកថា ព្រះជាម្ចាស់បានតែងតាំងកូនឲ្យធ្វើជាម្ចាស់គ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល ដូច្នេះ សូមលោកឪពុកចុះមករកកូនកុំបង្អង់ឡើយ លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន ក្បែរកូន គឺទាំងលោកឪពុក ទាំងកូន ទាំងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលលោកឪពុកមាននោះផងដែរ។ កូននឹងជួយឧបត្ថម្ភលោកឪពុក មិនឲ្យលោកឪពុក និងក្រុមគ្រួសារ ព្រមទាំងហ្វូងសត្វរបស់លោកឪពុក ខ្វះខាតអ្វីឡើយ ដ្បិតនៅមានកើតទុរ្ភិក្សក្នុងរវាងប្រាំឆ្នាំទៀត”។
លោកុប្បត្តិ 45:4-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «សូមមកជិតខ្ញុំមក៍» គេក៏ចូលទៅជិត។ លោកមានប្រសាសន៍ថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប ជាប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេនៅស្រុកអេស៊ីព្ទនេះ។ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ដ្បិតគឺព្រះទេដែលចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗ។ ដ្បិតមើល៍! មានអំណត់នៅក្នុងស្រុកពីរឆ្នាំនេះហើយ ក៏ត្រូវមានប្រាំឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ ឬច្រូតកាត់អ្វីឡើយ។ ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗឲ្យបានសល់នៅលើផែនដី និងរក្សាមនុស្សជាច្រើនឲ្យមានជីវិតរស់នៅ។ ដូច្នេះ មិនមែនបងៗទេ គឺព្រះវិញទេតើដែលបានចាត់ខ្ញុំឲ្យមកទីនេះ ព្រះអង្គបានតាំងខ្ញុំជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទាំងមូលរបស់ស្ដេច និងជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។ សូមបងៗប្រញាប់ទៅជួបឪពុករបស់ខ្ញុំ ហើយជម្រាបលោកថា "យ៉ូសែបជាកូនរបស់លោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឲ្យធ្វើជាម្ចាស់លើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះ សូមអញ្ជើញមកជួបកូន កុំបង្អង់ឡើយ លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន នៅជិតកូន គឺទាំងលោកឪពុក និងកូនចៅរបស់លោកឪពុកទាំងអស់ ទាំងហ្វូងចៀម ហ្វូងគោ ព្រមទាំងអ្វីៗទាំងអស់ដែលលោកឪពុកមានផង។ នៅស្រុកនោះ កូននឹងផ្គត់ផ្គង់លោកឪពុក ក្រែងលោកឪពុកជួបការខ្វះខាត គឺទាំងលោកឪពុក និងក្រុមគ្រួសារលោកឪពុក ព្រមទាំងហ្វូងសត្វរបស់លោកឪពុកទាំងអស់ដែរ ដ្បិតនៅមានអំណត់ប្រាំឆ្នាំទៀត"។
លោកុប្បត្តិ 45:4-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូសែបមានប្រសាសន៍ថា៖ «សូមខិតចូលមកជិតខ្ញុំមក៍» ពួកគេក៏ខិតចូលទៅជិតលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែបប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេនាំយកមកស្រុកអេស៊ីបនេះ។ ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្ដាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតព្រះជាម្ចាស់បានចាត់ប្អូនឲ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។ មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។ ព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុក សម្រាប់រក្សាជីវិតបងៗឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ ដូច្នេះ ពុំមែនបងៗទេ គឺព្រះជាម្ចាស់វិញទេតើ ដែលចាត់ប្អូនឲ្យមកទីនេះ ព្រះអង្គបានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ព្រះចៅផារ៉ោន គឺឲ្យប្អូនត្រួតត្រាលើរាជវាំងរបស់ស្ដេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។ សូមបងៗវិលទៅរកឪពុកយើងជាប្រញាប់ ហើយជម្រាបលោកថា “យ៉ូសែប ជាកូនលោកឪពុក សូមផ្ដាំមកថា ព្រះជាម្ចាស់បានតែងតាំងកូនឲ្យធ្វើជាម្ចាស់គ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល ដូច្នេះ សូមលោកឪពុកចុះមករកកូនកុំបង្អង់ឡើយ លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន ក្បែរកូន គឺទាំងលោកឪពុក ទាំងកូន ទាំងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលលោកឪពុកមាននោះផងដែរ។ កូននឹងជួយឧបត្ថម្ភលោកឪពុក មិនឲ្យលោកឪពុក និងក្រុមគ្រួសារ ព្រមទាំងហ្វូងសត្វរបស់លោកឪពុក ខ្វះខាតអ្វីឡើយ ដ្បិតនៅមានកើតទុរ្ភិក្សក្នុងរវាងប្រាំឆ្នាំទៀត”។
លោកុប្បត្តិ 45:4-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែយ៉ូសែបនិយាយទៅបងប្អូនថា សូមមកជិតខ្ញុំ គេក៏ចូលទៅជិត រួចគាត់ប្រាប់ថា ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់មកនៅស្រុកអេស៊ីព្ទនេះ ឥឡូវនេះ កុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក ដ្បិតមើល មានអំណត់នៅលើផែនដី២ឆ្នាំនេះហើយ ក៏ត្រូវមាន៥ឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ឬច្រូតកាត់អ្វីឡើយ ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្ដីប្រោសប្រាណយ៉ាងធំ ដូច្នេះ មិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង ចូរអ្នករាល់គ្នាប្រញាប់ឡើងទៅឪពុកខ្ញុំ នឹងជំរាបគាត់ថា យ៉ូសែបជាកូនលោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឲ្យធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះ សូមអញ្ជើញចុះមកឯខ្ញុំ កុំបង្អង់ឡើយ លោកឪពុកនឹងបាននៅក្នុងស្រុកកូសែន ជាស្រុកជិតខ្ញុំនោះ គឺទាំងលោកឪពុក នឹងកូនចៅរបស់លោកឪពុកទាំងអស់ ហើយនឹងហ្វូងចៀម ហ្វូងគោ ព្រមទាំងរបស់លោកឪពុកទាំងប៉ុន្មានផង នៅស្រុកនោះ ខ្ញុំនឹងចិញ្ចឹមលោកឪពុក ក្រែងលោកឪពុកត្រូវអន្តរាយទៅ គឺទាំងលោកឪពុក នឹងពួកគ្រួលោកឪពុក ហើយនឹងរបស់លោកឪពុកទាំងអស់ដែរ ដ្បិតត្រូវមានអំណត់៥ឆ្នាំទៀត