លោកុប្បត្តិ 45:1-8
លោកុប្បត្តិ 45:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកយ៉ូសែបមិនអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជិតលោកបានឡើយ ហើយលោកក៏ស្រែកឡើងថា៖ «ចូរឲ្យមនុស្សទាំងអស់ថយចេញពីខ្ញុំទៅ!»។ ដូច្នេះ ពេលលោកយ៉ូសែបប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់ នោះគ្មានអ្នកណាផ្សេងទៀតនៅជាមួយឡើយ។ លោកទ្រហោយំយ៉ាងខ្លាំង ហើយសាសន៍អេស៊ីព្ទក៏ឮ ព្រមទាំងពួកដំណាក់ផារ៉ោនផង។ លោកមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប តើឪពុកខ្ញុំនៅរស់ឬទេ?» ប៉ុន្ដែ បងប្អូនរបស់លោកឆ្លើយមិនបានទេ ដ្បិតគេមានចិត្តរន្ធត់ជាខ្លាំងនៅចំពោះលោក។ លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «សូមមកជិតខ្ញុំមក៍» គេក៏ចូលទៅជិត។ លោកមានប្រសាសន៍ថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប ជាប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេនៅស្រុកអេស៊ីព្ទនេះ។ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ដ្បិតគឺព្រះទេដែលចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗ។ ដ្បិតមើល៍! មានអំណត់នៅក្នុងស្រុកពីរឆ្នាំនេះហើយ ក៏ត្រូវមានប្រាំឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ ឬច្រូតកាត់អ្វីឡើយ។ ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗឲ្យបានសល់នៅលើផែនដី និងរក្សាមនុស្សជាច្រើនឲ្យមានជីវិតរស់នៅ។ ដូច្នេះ មិនមែនបងៗទេ គឺព្រះវិញទេតើដែលបានចាត់ខ្ញុំឲ្យមកទីនេះ ព្រះអង្គបានតាំងខ្ញុំជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទាំងមូលរបស់ស្ដេច និងជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។

លោកុប្បត្តិ 45:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយលោកយ៉ូសែបពុំអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជុំវិញលោក លោកក៏បញ្ជាឲ្យពួកគេចេញទៅ។ ពេលលោកយ៉ូសែបបង្ហាញឲ្យបងៗស្គាល់លោកនោះ គ្មានអ្នកឯទៀតៗនៅជាមួយទេ។ លោកទ្រហោយំយ៉ាងខ្លាំង រហូតដល់ជនជាតិអេស៊ីបបានឮ សូម្បីតែអ្នកនៅក្នុងដំណាក់របស់ព្រះចៅផារ៉ោនក៏បានឮដែរ។ លោកមានប្រសាសន៍ទៅបងប្អូនលោកថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប! តើឪពុកយើងនៅរស់ទេឬ?»។ ប៉ុន្តែ បងប្អូនរបស់លោករកឆ្លើយពុំបានទេ គេញ័ររន្ធត់យ៉ាងខ្លាំង ដោយឃើញលោកនៅនឹងមុខដូច្នេះ។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «សូមខិតចូលមកជិតខ្ញុំមក៍» ពួកគេក៏ខិតចូលទៅជិតលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែបប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេនាំយកមកស្រុកអេស៊ីបនេះ។ ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្ដាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតព្រះជាម្ចាស់បានចាត់ប្អូនឲ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។ មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។ ព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុក សម្រាប់រក្សាជីវិតបងៗឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ ដូច្នេះ ពុំមែនបងៗទេ គឺព្រះជាម្ចាស់វិញទេតើ ដែលចាត់ប្អូនឲ្យមកទីនេះ ព្រះអង្គបានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ព្រះចៅផារ៉ោន គឺឲ្យប្អូនត្រួតត្រាលើរាជវាំងរបស់ស្ដេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។
លោកុប្បត្តិ 45:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ូសែបខំអត់ទប់ នៅមុខពួកអ្នកទាំងប៉ុន្មានដែលនៅជិតគាត់ពុំបាន ក៏បន្លឺវាចាថា ចូរឲ្យមនុស្សទាំងអស់ថយចេញពីអញទៅ ដូច្នេះ កំពុងដែលយ៉ូសែបថ្លែងឲ្យពួកបងប្អូនស្គាល់ខ្លួន នោះគ្មានមនុស្សណាមួយឈរនៅជិតខាងឡើយ គាត់ឡើងសំឡេងយំ ឯពួកសាសន៍អេស៊ីព្ទក៏ឮ ព្រមទាំងពួកដំណាក់ផារ៉ោនផង គាត់ប្រាប់ទៅបងប្អូនថា ខ្ញុំនេះជាយ៉ូសែប តើឪពុកខ្ញុំនៅរស់ទេឬ ឯបងប្អូនគាត់ឆ្លើយមិនបាន ពីព្រោះគេស្រឡាំងកាំងទាំងអស់គ្នានៅមុខគាត់ តែយ៉ូសែបនិយាយទៅបងប្អូនថា សូមមកជិតខ្ញុំ គេក៏ចូលទៅជិត រួចគាត់ប្រាប់ថា ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់មកនៅស្រុកអេស៊ីព្ទនេះ ឥឡូវនេះ កុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក ដ្បិតមើល មានអំណត់នៅលើផែនដី២ឆ្នាំនេះហើយ ក៏ត្រូវមាន៥ឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ឬច្រូតកាត់អ្វីឡើយ ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនឹងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្ដីប្រោសប្រាណយ៉ាងធំ ដូច្នេះ មិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង